អាជ្ញាធរសុខាភិបាលបង់ក្លាដេសអនុម័តអោយប្រើថ្នាំរបស់ក្រុមហ៊ុន Merck ដើម្បីព្យាបាលជំងឺកូវីដ-១៩

បង់ក្លាដេស៖ អាជ្ញាធរក្នុងប្រទេសបង់ក្លាដែសបានអនុម័តលើការផលិត និងចែកចាយនៅលើទីផ្សារចំពោះឱសថលេបមាត់របស់ក្រុមហ៊ុន Merck ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។ ថ្នាំគ្រាប់ព្យាបាល Covid-19 នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck និង Ridgeback Biotherapeutics ។

អគ្គនាយកដ្ឋានរដ្ឋបាលឱសថក្នុងប្រទេសបង់ក្លាដែសបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានអនុញ្ញាតឱ្យក្រុមហ៊ុនឱសថចំនួនប្រាំបីផលិត និងលក់ឱសថនេះជាទូទៅ។ ក្រុមហ៊ុន Merck និយាយថា ថ្នាំគ្រាប់របស់ខ្លួនមានឈ្មោះ molnupiravir អាចមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ ឬការស្លាប់ដោយសារជំងឺ COVID-19 ប្រហែលពាក់កណ្តាល។ ក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុន Beximco បាននិយាយថា ខ្លួនបានចាប់ផ្តើមផលិត ហើយនឹងចេញលក់លើទីផ្សារនាពេលឆាប់ៗនេះ។

អាជ្ញាធរសុខាភិបាលបាននិយាយថា ថ្នាំនេះអាចប្រើបានតែតាមវេជ្ជបញ្ជាប៉ុណ្ណោះ និងមិនអាចប្រើបានដោយមនុស្សក្រោមអាយុ ១៨ឆ្នាំទេ។ វិធីប្រើ អ្នកជំងឺនឹងត្រូវលេបថ្នាំចំនួន ៨គ្រាប់ក្នុងមួយថ្ងៃសម្រាប់រយៈពេលប្រាំថ្ងៃ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner