លោកជំទាវ ហ៊ួន ចន្ទបូរ៉ា ជាតំណាងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតខ្លាំងក្នុងជីវភាពរស់នៅ សូមទាក់ទងទៅកាន់ អាជ្ញាធរមូលដ្ឋានខ្លួន និង អនុសាខាកាកបាទក្រហមដែលនៅជិតបំផុត

       ថ្លែងនៅក្នុងឱកាសអញ្ជើញចុះចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា នៅក្នុងខេត្តបាង់ដំបង ជូនប្រជាពលរដ្ឋចំនួន៦៤២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងគ្រួសារងាយរងគ្រោះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងស្រុកចំនួន២របស់ខេត្ត ដែលបានប្រារព្វធ្វើនៅទីតាំងផ្សេងៗគ្នា ក្នុងនោះ៖ស្រុកគាស់ក្រឡ ចំនួន៣១២គ្រួសារនិងស្រុកមោងឬស្សី ចំនួន ៣៣០គ្រួសារ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោកជំទាវ ហ៊ួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងវត្តមានឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ ក្នុងនោះលោកជំទាវបានថ្លៃងថា៖ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី – ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃនេះលោកជំទាវនិងសហការី និងដោយមានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តថ្មី ដែលទើបតែមកកាន់តំណែងជាអភិបាលខេត្តបាត់ដំបងបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងបានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដើម្បីជូនដល់បងប្អូនជនរួមជាតិនៅក្នុងខេត្តបាត់ដំបងទាំងអស់ ដោយក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរជាមួយការស្រឡាញ់ ដើម្បីរួមចំណែកក្នុងការចែករំលែកនូវការលំបាកដែលកំពុងកើតមានដល់បងប្អូន និងការចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបាននិងទទួលរងគ្រោះ ដោយគ្រោះធម្មជាតិទឹកជំនន់កន្លងមក ប៉ុន្មានថ្ងៃមុននេះ ដោយសារតែកត្តានៃការប្រែប្រួលអាកាសធាតុ។

       តាមរយៈរបាយការណ៍របស់ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ទាំង២ ខាងលើបានឲ្យដឹងថា៖ប្រជាពលរដ្ឋរងគ្រោះដែលទទួលអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ សរុបចំនួន ៦៤២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់និងងាយរងគ្រោះបំផុតក្នុងស្រុកគាស់ក្រឡនិងស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចំនួន ៧៣ភូមិ និងឃុំចំនួន១៣ ក្នុងស្រុកគាស់ក្រឡនិងស្រុកមោងឬស្សី ខេត្តបាត់ដំបង។ក្នុងនោះ៖ស្រុកគាស់ក្រឡចំនួន៣១២គ្រួសារ មកពីភូមិចំនួន២០ នៃឃុំចំនួន៥ ដោយឡែកស្រុកមោងឬស្សី ចំនួន៣៣០គ្រួសារ មកពីភូមិចំនួន៧៣ នៃ ឃុំចំនួន៨ ។

          ក្នុងឱកាសចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងស្រុកទាំង២ខាងលើឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង បានគោរពនិងថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឺទ្ធបណ្ឌិត និង សម្តេចតេជោដែលតែបានយកចិត្តទុកដាក់ និងគិតគូរដោយផ្សារភ្ជាប់នូវសុខទុក្ខនិងជីវភាពរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។ ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង ក៏បានផ្តោតការរំពឹងទុកថា៖ នៅថ្ងៃណាមួយ ពេលវេលាសមស្របណាមួយ ប្រជាពលរដ្ឋគ្រប់ស្រទាប់ថ្នាក់ក្នុងខេត្តនិងបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ នៅលើទឹកដីខេត្តបាត់ដំបង ជាថ្មីម្តងទៀតជាក់ជាមិនខាន។

       ក្នុងឱកាសនេះផងដែរ លោកជំទាវ ហួន ចន្ទ័បូរ៉ា បានពាំនាំនូវសារអំពាវនាវដ៏មាសារៈសំខាន់ៗមួយចំនួន របស៎ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ដើម្បីផ្តាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យគិតគូរយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពនិងរក្សាអនាម័យឲ្យបានល្អត្រឹមត្រូវ ព្រោះសុខភាពជាកត្តាចម្បង នៃជីវិតយើងគ្រប់គ្នា។ ត្រូវបន្តខិតខំនិងចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប៉ស្កាត់ការឆ្លងនិងការចម្លងពីជម្ងឺកូវីដ-19 ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវ វិធានសុខាភិបាល ៣.ការពារ និង ៣.កុំ ឲ្យបានដាច់ខាត។ដើម្បីឆ្លើយតបស្របតាមពាក្យស្លោក “ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-19”ប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ច និងរស់នៅតាមបែបគន្លងថ្មីបរិបទនៃធំងឺកូវីដ-19។ ជាមួយគ្នានេះ លោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ក៏បានផ្តាំផ្ញើដល់អ៊ុ ពូមិង បងប្អូនទាំងអស់ ខណៈនៅពេលទឹកស្រកអស់ទៅវិញ និងពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមនាំគ្នាសម្អាតផ្ទះនិងបរិស្ថានជុំវិញផ្ទះរបស់ខ្លួនឱ្យបានស្អាត និង មានអនាម័យល្អឡើងវិញ ហើយក៏ត្រូវខិតខំបន្ត នូវ ជីវភាពប្រចាំថ្ងៃរបស់ខ្លួន និងបង្កបង្កើនផល ការដាំដុះនូវដំណាំផ្សេងៗ ដើម្បីស្តារនូវសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឡើងវិញ។

       លោកជំទាវ ហួន ចន្ទ័បូរ៉ា បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតក្នុងជីវភាពរស់នៅ ក៏សូមទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដែលនៅជិត និង អនុសាខាកាកបាទក្រហមនៅតាមស្រុករបស់ខ្លួន ដើម្បីងាយស្រួល ដល់ សាខាកាកបាទក្រហមខេត្តបានដឹង ដើម្បីធ្វើការឆ្លើយតប បានទាន់ពេលវេលា ក្នុងខណៈដែលកាកបាទក្រហមកម្ពុជា រង់ចាំជួយជានិច្ចដល់ជនរងគ្រោះនិងងាយរងគ្រោះដោយគ្មានការរើសអើងឬប្រកាន់និន្នាការនយោបាយ នោះឡើយ។   

សូមបញ្ជាក់ថា៖ គ្រួសារនីមួយៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ.១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប និងខិតប័ណ្ណព័ត៌មានអំពីជំងឺកូវីដ-19 និងបានឧបត្ថម្ថវិកាមួយចំនួន ជូនដល់ជនពិការផងដែរ៕   ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner