វិទ្យាស្ថានគ្រប់គ្រង និងបញ្ជាដឹកនាំ ដំណើរការ «ប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រពិសេសវិទ្យាសាស្ត្រនគរបាល សម្រាប់គ្រូនគរបាលជាតិបន្តវេន»

នៅ វិទ្យាស្ថានគ្រប់គ្រង និងបញ្ជាដឹកនាំ បានដំណើរការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រពិសេសវិទ្យាសាស្រ្តនគរបាល សម្រាប់គ្រូនគរបាលជាតិបន្តវេន ក្នុងឆ្នាំសិក្សា២០២០-២០២១ មាននិស្សិតចំនួន២៤នាក់ ស្រី៦នាក់។ តាមកម្មវិធីប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ផល្លា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាអនុប្រធានគណៈកម្មការទទួលបន្ទុករួម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការទទួលបន្ទុករួម ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ផន សុភា គ្រូនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ហ៊ែល ធីរិទ្ធ នាយកវិទ្យាស្ថានគ្រប់គ្រង និងបញ្ជាដឹកនាំ លោក សុង សុខសាន្ត អនុប្រធាននាយកដ្ឋានឧត្តមសិក្សា តំណាងក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រីនាយករងវិទ្យាស្ថាន នាយការិយាល័យកិច្ចការប្រឡង តំណាងដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុងនៃបណ្ឌិត្យសភានគរបាលកម្ពុជា មន្ត្រីការិយាល័យកិច្ចការនិស្សិតនៃមន្ទីរចាត់ការ និងមន្ត្រីវិទ្យាស្ថានសរុបចំនួន១២នាក់៕ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner