ប្រជាការពារសាលាសង្កាត់បឹងទំពុនទី២ ម្នាក់ ប្រេីអំពេីរហឹង្សារុញច្រានទៅលើបុរសម្នាក់ទៀតដួលបោកក្បាលចំកញ្ចឹងកស្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ប្រជាការពារសាលាសង្កាត់បឹងទំពុនទី២ម្នាក់ ត្រូវបានក្រុមគ្រួសារជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយបានប្រើហិង្សារុញច្រាន ជនរងគ្រោះដែលជា ប្រជាការពារសាលាសង្កាត់បឹងទំពុន២ដូចគ្នា ដួលផ្ងារក្រោយ បោកក្បាលចំកញ្ចឹងកស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើង តាំងពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្នុងសាលាសង្កាត់បឹងទំពុន២ ផ្លូវ៦៩BT ក្រុមទី៥ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានប៉ុស្តិ៍បឹងទំពុន២ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ អេម វន ភេទប្រុស អាយុ ៧១ឆ្នាំ មុខរបរជា ប្រជាការពារសាលាសង្កាត់បឹងទំពុនទី២ ស្នាក់នៅផ្ទះលេខ២១៨ ផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯ ជនសង្ស័យជាជនដៃដល់ មានឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ ជាប្រជាការពារធ្វើការជាមួយគ្នា រស់នៅក្នុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ដកហូតម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-9544 ជារបស់ជនសង្ស័យ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយជាមួយឈ្មោះ នន់ ភឿន អាយុ ៤៧ឆ្នាំ ដែលជាប្រជាការពារដូចគ្នា អង្គុយលេងជាមួយប្រជាការពារផ្សេងទៀត។ ពេលនោះ ក៏ស្រាប់តែមានជនសង្ស័យខាងលើ ដែលជាអ្នកធ្វើការជាមួយគ្នា បានជិះម៉ូតូមកដល់ និយាយឌឺដង ដៀមដាលប្រមាថមើលងាយមកលើជនរងគ្រោះ ទើបជនរងគ្រោះឡើងដើរទៅសួរនាំ រហូតមានការឈ្លោះប្រកែកគ្នា ដោយជនសង្ស័យបានរុញច្រាន ជនរងគ្រោះដែលជា ប្រជាការពារសាលាសង្កាត់បឹងទំពុន២ដូចគ្នា ដួលផ្ងារក្រោយ បោកក្បាលចំកញ្ចឹងកស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ទើបកូនបង្កើតរបស់ជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យជួយចាប់ឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់តែម្តង ៕ ដោយ៖ ឆៃហួត

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner