ក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បើកការបោះឆ្នោតស្ទាប់ស្ទង់ក្រុមប្រឹក្សាឃ្មុំអាណត្តិទី៥ នាពេលខាងមុខ

អត្ថបទដោយ៖
ឆាយ រត្ថា

ដើម្បីត្រៀមលក្ខណៈបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ សម្រាប់ ឃុំវាលម្លូរ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាពឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក តំណាងឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឯកឧត្តម គន់ សុភា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកពញាក្រែក ក្នុងនោះក៏មានការចូលរួមពីប្រធានក្រុមការងារចុះជួយឃុំ សមាជិកសមាជិការ ពាក់ព័ន្ធ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំជាច្រើនរូបទៀត។

ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ សម្រាប់ឃុំវាល់ម្លូរ ស្រុកពញាក្រែក នាឱកាសនោះ ឯកឧត្ដម ប៉ា ម៉េងហុក ប្រធា នក្រុមការងារថ្នាក់ជាតិចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បានថ្លែងទៅកាន់សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ឃុំវាលម្លូរឲ្យដឹងថា ការបោះឆ្នោតនៅពេលខាងមុខនេះ ពីមួយអាណត្តិទៅមួយអាណត្តិត្រូវមានការផ្លាស់ប្តូរ មនុស្សដែលមានសមត្ថភាព ចំណេះដឹង សុខភាពល្អ ជាពិសេសនោះអ្នកដែលអាចបន្តវេននៅតាមមូលដ្ឋានដែលមានប្រជាប្រិយភាព ដើម្បីឲ្យបំរើសេវាសាធារណៈកាន់តែល្អប្រសើរឡើង។

បន្ថែមលើនេះទៀត ការបោះឆ្នោតស្ទាបស្ទង់មតិអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឯកឧត្ដម ប៉ា ម៉េងហុក ប្រធា នក្រុមការងារថ្នាក់ជាតិចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បានផ្តោតសំខាន់ដល់ប្រធានគណបក្សប្រជាជនកម្ពុជា តាមឃុំ /ភូមិនីមួយៗ ត្រូវពិនិត្យមើលបេក្ខជនរបស់ខ្លួន ក្នុងការឈរឈ្មោះ សម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ខាងមុខនេះ ហើយត្រូវពិនិត្យមើលឈ្មោះ សមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជា តាមភូមិ ឃុំ ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយប្រសិនបើករណីពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីសម្រួលដល់ការបោះឆ្នោត។

ឯកឧត្ដម បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner