កម្លាំងនគរបាលរាជធានីភ្នំពេញដាក់ពង្រាយការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ខណៈដែលប្រជាពលរដ្ឋមកដំណើរកម្សាន្តថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញរាប់សិបនាក់គេឃើញនៅថ្ងៃទី១៩ ខែវិច្ឆិកា ជាថ្ងៃទី២ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានបន្តដាក់ពង្រាយការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តសប្បាយរីករាយនៅថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែរយៈពេល០៣ថ្ងៃ ខណៈដែលនៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកបើតាមការប៉ាន់ប្រមាណរបស់អាធរសមត្ថកិច្ចខណ្ឌដូនពេញឱ្យដឹងថាគឺមានប្រជាពលរដ្ឋមកដើរលេងនៅគោលដៅកម្សាន្តនានាក្នុងភូមិសាស្រ្តខណ្ឌដូនពេញមានចំនួន៣០ទៅ៤០ភាគរយស្មើនឹងប្រមាណជាង២ម៉ឺននាក់បើប្រៀបធៀបព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំកន្លងទៅ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញនៅឆ្នាំនេះ២០២១ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មិនបានរៀបចំពិធីអុំទូកនៅខាងមុខព្រះបរមរាជវាំងនោះទេដោយសាររងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ប៉ុន្តែទោះបីយ៉ាងណាថ្ងៃឈប់សម្រាក០៣ថ្ងៃគឺចាប់ពីថ្ងៃទី១៨,១៩និងទី២០ ខែវិច្ឆិកា គេឃើញមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តយ៉ាងកុះករនៅខាងមុខព្រះរមរាជវាំង និងគោលដៅកម្សាន្តសប្បាយរីករាយផ្សេងទៀតក្នុងរាជធានីភ្នំពេញ ។
នៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ គឺនឹងមានប្រជាពលរដ្ឋបន្តមកដើរលេងកម្សាន្តសប្បាយរីករាយថែមទៀតជាមួយនឹងការអនុវត្តតាមវិធានក្រសួងសុខាភិបាលដើម្បីបង្ការជំងឺឆ្លងកូវីដ១៩ ។ជាមួយគ្នានោះគេឃើញកម្លាំងនគរបាលរាជធានីភ្នំពេញបានការពារឈរជើង នៅតាម គោលដៅ សំខាន់ៗ មួយចំនួន នៅក្នុង រាជធានី ភ្នំពេញ ពិសេស ឈរជើង នៅតាមច្រកចេញ ចូល រាជធានី ភ្នំពេញ ដើម្បី សម្រួល ចរាចរណ៍ ជូនប្រជាពលរដ្ឋ ក្នុងឱកាស ដែល បងប្អូន ប្រជាពលរដ្ឋ ដើរលេងកម្សាន្តនិង ធ្វើដំណើរ ចាក ចេញពី រាជធានី ភ្នំពេញ ទៅ ស្រុកកំណើតនៅតាមបណ្ដា ខេត្តនានា ។ក្នុង ចំណោមកម្លាំងទាំងនេះត្រូវបានបែង ចែកចេញជា ផែន សម្រួល សណ្ដាប់ធ្នាប់ ចរាចរ អន្តរាគមន៍ អគ្គិភ័យ ល្បាត និង បង្ក្រាប បទល្មើស ផ្សេងៗ នៅក្នុង មូលដ្ឋាន ដើម្បី កាត់បន្ថយ នូវ អំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន និង គាស់ ផ្ទះ ជាដើម ខណៈ ដែរ បងប្អូន ប្រជាពលរដ្ឋ ចាក ចេញទៅដើរលេងកម្សាន្តទៅតាមបណ្តាខេត្តនិង ស្រុកកំណើតអស់នោះ ។ ខណៈនោះកម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌ ទាំង ១៤ ចុះការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុង មូលដ្ឋាន របស់ខ្លួន ផងដែរ សំដៅ ធ្វើយ៉ាងណាពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ឱ្យបានគត់មត់ដើម្បី ឱ្យ ប្រជាពលរដ្ឋ មាន ភាពកក់ក្តៅ និង មាន ជំនឿ ទុកចិត្ត មកលើ សមត្ថកិច្ច៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner