គិតត្រឹមព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៧លាននាក់ ស្លាប់ជាង ២៨.៦ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៧០៦,១២៤នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៦,៤៥៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥២,៣៤៥នាក់ (ស្លាប់ ១៤៣,៧០៩នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៨២១,៧៥៣នាក់ (ស្លាប់ ៤៦,៤២២នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៦៩,៥៣៣នាក់ (ស្លាប់ ២៩,៨៩២នាក់)
  • ថៃ ឆ្លងចំនួន ២,០៤៤,១២៥នាក់ (ស្លាប់ ២០,២៥២នាក់)
  • វៀតណាម ឆ្លងចំនួន ១,០៦៥,៤៦៩នាក់ (ស្លាប់ ២៣,៤៧៦នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៦,១៤៦នាក់ (ស្លាប់ ១៨,៩៨៩នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៤៤,៨១៥នាក់ (ស្លាប់ ៦១៩នាក់)
  • កម្ពុជា ឆ្លងចំនួន ១១៩,៧៤១នាក់ (ស្លាប់ ២,៨៨៧នាក់)
  • ទ្បាវ ឆ្លងចំនួន ៥៧,៧៩៨នាក់ (ស្លាប់ ១១៦នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៤,៣៩៩នាក់ (ស្លាប់ ៩៦នាក់) ៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner