Mobile Legends អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ តាមអនឡាញ

កំឡុងពេល នៃថ្ងៃឈប់សម្រាកក្នុងឱកាស អបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ យុវជនជាច្រើនបាននឹងកម្សាន្តអារម្មណ៍តាមរយៈការលេងកីឡា អេឡិចត្រូនិក “Mobile Legends: Bang Bang” នៅផ្ទះជាមួយមិត្តភក្តិ ពីព្រោះតែព្រះរាជ ពិធីបុណ្យអុំទូកមិនត្រូវបានប្រារព្ធក្នុងឆ្នាំនេះ ដោយសារវិបត្តិកូវីដ-១៩ ពួកយើងក៏អាចចូល រួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកតាមរយៈ Mobile Legend Bang Bang ផងដែរ ។
ឱកាសព្រះរាជពិធីបុណ្យអុំទូក Mobile Legends: Bang Bang តែងតែរៀបចំព្រឹត្តិការណ៍ដ៏ធំ ដើម្បីអបអរដល់ព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរ សម្រាប់អ្នកដែលចូលទៅទស្សនា និងលេងកម្សាន្តជាមួយ Mobile Legends: Bang Bang។


Mobile Legends: Bang Bang បានអញ្ជើញសិល្បករ និងវិចិត្រករឲ្យរចនាទូកង Mobile Legends ដែលរំលេចខ្លឹមសារ «សហការដើម្បីជ័យជម្នះ» ។ ទូកងនេះ គឺជាការផ្សាភ្ជាប់គ្នា រវាងស្មារតី នៃអ្នកប្រណាំងទូកប្រពៃណីជាតិខ្មែរ និងស្មារតី នៃកីឡាអេឡិចត្រូនិក ។ វាមានន័យថា កីឡាអេឡិចត្រូនិកជាមធ្យោបាយថ្មីមួយ សម្រាប់ផ្សព្វផ្សាយវប្បធម៌ ប្រពៃណីជាតិខ្មែរ ។ ទូកមានកៅអីចំនួន៥ ដែលមានអត្តពលិក៥រូប ក្នុងការប្រកួតកីឡា Mobile Legends។ វាពិតជាពិសេសដែលទូកនេះ ត្រូវបានបង្កើតឡើង តាមរចនាបទប្រពៃណី និងមានសមាសធាតុរបស់ហ្គេមនៅលើទូក ។ ទូកនេះពិតជាស្រស់ស្អាត ទាក់ទាញសក្តិសមនឹងព្រះរាជពិធីបុណ្យអុំទុកឥតខ្ចោះ ។


ទោះបីជាមិនមានសកម្មភាពប្រណាំងទូកពិតប្រាកដនៅទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំងឆ្នាំនេះក៏ដោយ ក៏ការប្រកួត Mobile Legends នៅតែបន្តដំណើរការ ។ កំឡុងពេលព្រះរាជ ពិធីបុណ្យអុំទូក នឹងមានការប្រកួតកម្សាន្តតាមអនឡាញ ហើយអ្នកឈ្នះពីការប្រកួតនេះ នឹងមានឱកាសចូលរូមក្នុងពិធីបង្ហាញទូក ង របស់ Mobile Legends។


សូមបញ្ជាក់ថា Mobile Legends បានចាប់ផ្តើម ជំហានដំបូងដើម្បីដាក់ចូលនៅវប្បធម៌ និងប្រពៃណីទៅក្នុងហ្គេម ហើយផ្តល់ជូនដល់អ្នក លេងអាចចូលរួមនូវសកម្មភាពវប្បធម៌តាមអនឡាញដ៏ល្អដែលមិនធ្លាប់មាន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner