ដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប

អត្ថបទដោយ៖
AMS OneMinute

ការដាំកូនឈើ ជាការឱ្យតម្លៃចំពោះបរិស្ថានធម្មជាតិ និងជានិមិត្តរូបនៃភាពជឿជាក់លើពហុភាគីនិយម និងការរីកចម្រើនរួមគ្នា ក្រោមការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយយុវជននៅទូទាំងពិភពលោក ទាំងក្នុងក្របខណ្ឌក្រុមគ្រួសារនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនអាស៊ី។

ដើមឈើដែលដាំនេះនឹងក្លាយជានិមិត្តរូបសាមគ្គីភាព និងការផ្សាភ្ជាប់មេដឹកនាំវ័យក្មេងនៃតំបន់ទាំងពីរ ឱ្យបន្តមានការពិភាក្សាអំពីចក្ខុវិស័យរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អនាគតរបស់ប្រជាជាតិក្នុងតំបន់ទាំងពីរ។

ប្រភព៖ HMN

ads banner