ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក

នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ សរុបប្រមាណ ៧ម៉ឺននាក់ បានជួបជុំគ្នាចេញធ្វើដំណើរកំសាន្តតាមទីកន្លែងផ្សេងៗដូចជា រមណីយដ្ឋាន សារមន្ទីរ សួនកំសាន្ត សួនច្បារសាធារណៈ និងទីកន្លែងកំសាន្តឯកជន… ។ ល។

បើទោះជាតាមការសង្កេតឃើញថា ដោយស្ថានភាពការជួបជុំគ្នាច្រើនក្នុងពេលតែមួយកន្លែងតែមួយ ដែលនាំអោយបងប្អូនមួយចំនួនមិនអាចរក្សាគម្លាតក៏ពិតមែន ប៉ុន្តែបងប្អូនសឹងតែគ្រប់ៗគ្នាបានពាក់ម៉ាស់ មានការប្រើប្រាស់ជេល ឬអាល់កុលបានខ្ជាប់ខ្ជួន។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះសេចក្ដីសុខ សុវត្ថិភាព ចៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗពិសេសជំងឺកូវីដ១៩ និងទទួលបានភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារ ក្រោមដំបូលនៃសន្តិភាពពាសពេញផ្ទៃប្រទេស។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner