ហោរាសាស្រ្តអាជីពប្រចាំថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ចប់ការងារបានដោយជោគជ័យ និងរហ័សរហួនណាស់។​ លោកអ្នកទទួលបានទំនុកចិត្តពីមនុស្សនៅជុំវិញ ពិសេសថ្នាក់លើតែម្តង ប៉ុន្តែសូមប្រយ័ត្នកុំបណ្តោយខ្លួនឲ្យស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ឲ្យសោះ។ ថ្ងៃនេះភាពស្ងៀមស្ងាត់ជ្រុលពេក បង្កើតភាពសង្ស័យ ដូច្នេះគួរនិយាយវែកញែកឲ្យបានសមហេតុផល កុំទុកឲ្យការយល់ច្រលំបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នក។ សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការជានិច្ច ហើយគួរជៀសវាងការសន្យាទាំងឡាយណាដែលអ្នកមិនអាចធ្វើបាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាលកិច្ចការងារ និងមុខរបរជួញដូរនានានឹងដំណើរការជាធម្មតា។ ប៉ុន្តែអ្វីដែលកើតឡើងថ្មី គឺគំនិតឈ្នានីសរបស់មនុស្សនៅជុំវិញខ្លួនអ្នក ដែលនឹងមករំខានចិត្ត ហើយបង្អាក់ផលចំណេញ។ ឧបសគ្គនេះក៏មិនអាចដោះស្រាយប៉ុន្មានដែរ ដូច្នេះសូមមានការអត់ធ្មត់ ដោះស្រាយសន្លឹមៗ ហើយក៏គួរតែកុំវាយស្មៅបង្អើលពស់។ ពិនិត្យ វាយតម្លៃលើវិធីសាស្រ្តទីផ្សារ និងដំណើរការគម្រោងរបស់អ្នក។ ចំណាយពេលប្រមូលយកពត៌មាន ពិសេសហេតុផលនៃភាពអសកម្ម។ បើទោះបីយ៉ាងនេះក្តី ភាពសប្បុរសរបស់អ្នកនឹងជួយជ្រោមជ្រែង និងធ្វើឲ្យអ្នកជៀសផុតពីការលំបាក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងក្នុងរង្វង់ការងារ ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅ។ លោកអ្នកអាចធានាថានឹងបញ្ចប់ការងារបានទាន់ពេល ពីព្រោះពេលវេលាគឺមានពេញបិរបូណ៍។ សម្រាប់លោកអ្នកដែលចង់បណ្តាក់ទុន ផ្លាស់ប្តូរស្ថានភាពការងារ ធ្វើសូម្បីតែធ្វើពិធីនានា នឹងទទួលបានជោគជ័យ និងសេចក្តីសុខសម្រាន្តក្នុងជីវិត។ លោកអ្នកក៏មានលទ្ធភាពបង្កើនប្រាក់សន្សំបានច្រើនទៀតផង។ ក្រៅពីនេះ លោកអ្នកទទួលបានការទទួលស្គាល់ចំពោះសមត្ថភាពការងារណាស់ ដែលអាចឲ្យអ្នកធ្វើអ្វីបានដោយងាយស្រួល។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក។ គ្មានហេតុការណាមួយនឹងអាចមករំខានដល់ដំណើរចាកចេញរបស់អ្នកដើម្បីមានភាពរីកចម្រើន និងភោគទ្រព្យស្តុកស្តម្ភនោះទេ។ ការចរចា និងប្រជុំពិភាក្សាថ្ងៃនេះល្អបំផុត ពីព្រោះលោកអ្នកទទួលបានអំណោយផលនៃការវាយតម្លៃត្រឹមត្រូវ និងធ្វើឲ្យមនុស្សជឿជាក់។ ដោយឡែក សម្រាប់អ្នកចង់ផ្លាស់ប្តូរកន្លែងការងារ មិនចាំបាច់ត្រូវរងចាំទៀតនោះទេ ការចាកចេញនេះនឹងអាចជួបស្ថានភាពកាន់តែប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពកំរិតខ្ពស់ណាស់ក្នុងពេលនេះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារ និងរាល់អាជីពដែលអ្នកប៉ងប្រាថ្នា។ លោកអ្នកអាចធានាថានឹងទទួលបានដំនឹងដ៏រីករាយ តែប្រហែលជាទាក់ទងនឹងដំណើរជីវិតច្រើនជាងការងារ។ ក្នុងនោះសូមលោកអ្នកព្យាយាមខិតជិតអ្នកគ្រប់គ្រង ឬប្រធានរបស់អ្នកដើម្បីបានយល់ដឹងពីការងារ និងទទួលបានទំនុកចិត្តបន្ថែម។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះ។ អ្នកអាចមានឳកាសដើម្បីសុំជំនួយ ក៏ពីមនុស្សគ្រប់គ្នានៅពេលមានបញ្ហាមិនអាចដោះស្រាយបាន ប៉ុន្តែសូមប្រកាន់ភាពស្មោះត្រង់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម និងថ្នាក់លើ ហើយគួរប្រកាន់ខ្ជាប់នូវភាពសប្បុរស និងស្មោះត្រង់។ ចំពោះកិច្ចការណាដែលពិបាកក្នុងការសម្រេចចិត្ត សូមស្នើការពិភាក្សា ​ដាច់ខាតកុំប្រថុយឲ្យសោះ។ ភាពអវិជ្ជមានថ្ងៃនេះអាចទាក់ទងនឹងការភ្លេចភ្លាំង ដូច្នេះសូមមានភាពម៉ត់ចត់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់អាជីព ភារកិច្ច និងការប៉ងប្រាថ្នាទាំងឡាយទំនងជាត្រូវបានសម្រេចទាំងអស់។ ដូច្នេះដើម្បីធានាភាពវិជ្ជមានទាំងនេះ​សូមលោកអ្នកប្រកបការងារដោយការទទួលខុសត្រូវ​ សូម្បីតែរឿងតូចតាចក៏ដោយ។ ថ្ងៃនេះលោកអ្នកមានគំនិតសម្បូរបែប និងមាននិន្នាការក្នុងការស្រាវជ្រាវពត៌មាននានា។ ក្រៅពីនេះ សូមយកចិត្តទុកដាក់ស្ថានភាពប្រែប្រួលនៅជុំវិញខ្លួន ហើយគួរចំណាយពេលខ្លះពិនិត្យឡើងវិញនូវគម្រោងផែនការអនុវត្តរបស់អ្នក។ ដោយឡែក ចំពោះទំនាក់ទំនងសូមប្រយ័ត្នមនុស្សដែលធ្លាប់មានភាពអាក់អន់នឹងគ្នា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងធ្លាក់ចូលទៅក្នុងស្ថានភាពទ្វេរមុខ ឌធធ្វើឲ្យពិបាកដោះស្រាយ ឬសម្រេចចិត្តឲ្យបានត្រឹមត្រូវខ្លាំងណាស់។ សូមកុំប្រថុយនូវកិច្ចការដែលអ្នកគ្មានទំនុកចិត្តឲ្យសោះ ពីព្រោះផលលំបាកនឹងកើតឡើង ហើយពិបាកដោះស្រាយ។ ថ្ងៃនេះគួររក្សាលំនឹងការងារឲ្យនៅដដែល ការផ្លាស់ប្តូរកន្លែងការងារ ឬការបណ្តាក់ទុនថ្មីមិនអាចធានាបានផលចម្រើននោះទេ ដូច្នេះដើម្បីការងារភាពអសកម្ម គួរងចាំពេលវេលាប្រើសើរជាងនេះ។ សូមរស់នៅដោយភាពអត់ធ្មត់ ​និងស្ងប់ស្ងៀម ព្រមទាំងមានភាពទៀងត្រង់ជានិច្ច។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពបំពេញការងារទាំងអស់បានទាន់ពេលវេលា និងទទួលបានផលជាទីគាប់ចិត្ត។ ថ្ងៃនេះឥទ្ធិពលខាងក្រៅមានឥទ្ធិពលខ្លាំងណាស់ ដូច្នេះសូមត្រៀមខ្លួនទប់ទល់។ ការសម្របទៅតាមការផ្លាស់ប្តូរមានតម្លៃខ្លាំង ប៉ុន្តែសូមចងចាំថាមិនត្រូវបណ្តោយខ្លួនរហូតដល់ភ្លេចពីបំណងពិតប្រាកដរបស់ខ្លួនទេ។ ក្ននោះសូមជឿជាក់លើសមត្ថភាព និងបទពិសោធន៍របស់ខ្លួន។ លោកអ្នកអាចសុំជំនួយចំពោះហេតុការដែលអ្នកមិនអាចដោះស្រាយបាន ប៉ុន្តែក៏សូមប្រុងប្រយ័ត្នការខកបំណងផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមបដិសេធការប្រតិបតិ្តទាំងឡាយណាដែលមិនមានភាពច្បាស់លាស់ ពីព្រោះអ្នកអា​ចខាតបង់កំរិតហិរញ្ញវត្ថុ។ ក្នុងនោះសកម្មភាពដោយឯកឯង អាចបង្ករអន្តរាយដល់បុព្វហេតុការងារ ដូច្នេះសូមធ្វើការពិភាក្សាជាមួយមនុស្សរួមក្រុម ឬថ្នាក់លើ និងត្រូវផ្អែកទៅលើភាពពិត មិនមែនអារម្មណ៍នោះទេ។ ក្រៅពីនេះ សូមស្វែងយល់ពីចំណុចថ្មីៗនៃទេពកោសល្យរបស់អ្នក ហើយតស៊ូឲ្យអស់ពីសមត្ថភាព។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរទៅជាប្រក្រតី។ អ្នកក៏អាចទទួលបានដំណឹងដែលរងចាំយូរមកហើយនៅក្នុងថ្ងៃនេះ។ សូមរក្សាភាពសម្តីឲ្យបានល្អ ពីព្រោះលាភសំណាងរបស់អ្នកផ្តោតទៅនឹងការឆ្លើយតបដែលត្រឹមត្រូវ។ បសូមយកចិត្តទុកដាក់ចំពោះពត៌មានការងារ ប៉ុន្តែក៏ត្រូវការការវាយតម្លៃម៉ត់ចត់ផងដែរ។ ភាពយឺតយ៉ាវអាចបណ្តាលឲ្យពិបាកក្នុងការកែប្រែស្ថានការណ៍ ដូច្នចេះសូមធ្វើទំនាក់ទំនងបន្ថែម ហើយចូរបំពេញការងារសំខាន់ឲ្យបានរួសរាន់។ ក្រៅពីនេះ អ្នកមានលទ្ធភាពយល់ដឹងបានល្អ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែល     បណ្តាលឲ្យប៉ះពាល់ដល់កិច្ចការ​ ព្រមទាំងសុខភាពផង។ អ្នកគួរតែចេះបែងចែកបញ្ហាដែលបានកើតឡើង​ ពីព្រោះការដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយមិនដែលជាជម្រើសល្អនោះទេ។ ការបាក់ទឹកចិត្ត និងភ្ជាប់ខ្លួននឹងកំហុស គឺជាឬសគល់នៃភាពបរាជ័យ។ លោកពិនិត្យវាយតម្លៃផែនការ ស្វែងយល់ពីស្ថានភាព ហើយក៏គួរសម្របទៅតាមហេតុការណ៍ខ្លះទើបល្អ។ ក្រៅពីនេះ សូមចំណាយពេលបន្ថែមទៅលើការងារ បោះបង់ចោលការជួបជុំ ឬមតិរិះគន់ទើបជាការល្អប្រសើរបំផុត។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ខាល ថោះ មមី រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានភាពរស់រវើកក្នុងការងារ ដូច្នេះភាពចម្រើនលូតលាស់ ព្រមទាំងទំនុកចិត្តពីមនុស្សនៅក្បែរខ្លួនមានពេញលេញ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner