ឯកឧត្តម អ៊ុយ សុធាវី អនុប្រធានក្រុមការងារនៃគណៈពង្រឹងបក្សមូលដ្ឋាន ស្រុកសំពៅលូន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតស្ទាបស្ទង់មតិ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា”ឃុំសន្តិភាព” សំរាប់អាណត្តិទី៥ ឆ្នាំ២០២២

គណបក្សប្រជាជនស្រុកសំពៅលូន ខេត្តបាត់ដំបង បានបញ្ចប់នូវការបើកកិច្ចប្រជុំស្តីពីការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិ ក្នុងការជ្រើសរើសនូវបេក្ខជនឈរឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងឃុំទាំង៦ នៃស្រុករបស់ខ្លួន។

       ដោយឡែក នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២១នេះ នៅឃុំសន្តិភាព ដែលជាការបោះឆ្នោតស្ទាបស្ទង់បេក្ខភាពឃុំចុងក្រោយ ត្រូវបានឯកឧត្តម អ៊ុយ សុធាវិ អនុប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានគណបក្សប្រជាជនស្រុកសំពៅលូន ខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនិងដំណើការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនដែលត្រូវឈរឈ្មោះដើម្បីចូលរួមនូវក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ជាបេក្ខភាពរនៃក្រុមប្រឹក្សាឃុំសន្តិភាព ស្រុកសំពៅលូនរបសគណបក្សប្រជាជនកម្ពុជានៅក្នុងពេលខាងមុខ។

       ក្នុងការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនស្រុកសំពៅលូន និង ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្សមូលដ្ឋានឃុំ ស្រុក បេក្ខភាពឈរឈ្មោះនៅទីនោះនិងអង្គបោះឆ្នោតសរុបចំនួន៨៤រូប ក្នុងនោះវត្តមានជាក់ស្តែងចំនួន ៧៣រូប ស្មើ៨៦%។

        លោក ផុន ផែន ជាប្រធានគណបក្សស្រុកបានថ្លែងឲ្យដឹងថា៖ ក្នុងការបោះឆ្នោតស្ទាបស្ទង់មតិថ្ងៃនេះ គឺដើម្បីជ្រើសរើសបេក្ខភាពសម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ សម្រាប់ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងជាបេក្ខភាពរបស់គណបក្សប្រជាជន ដើម្បីចូលរួម ធ្វើការប្រកួតប្រជែងដណ្តើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ពេលខាងមុខនេះ។

        តាមការគូសបញ្ជាក់ក្នុងកិច្ចប្រជុំស្តីពីការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២សម្រាប់ក្នុងឃុំសន្តិភាពគីមានចំនួនសរុប ២១រូបក្នុងនោះជ្រើស០៥រូប ជាបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់និង០៧រូបជាបេក្ខភាពបម្រុង។

        ឯកឧត្តម អ៊ុយ សុធាវី អនុប្រធានក្រុមការងារនៃគណៈពង្រឹងបក្សមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង បានថ្លែងក្រោយពីបញ្ចប់នូវការបោះឆ្នោតថា៖ការស្ទាបស្ទង់មតិដើម្បីធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់កំណត់បេក្ខភាព និង បេក្ខជនក្រុមប្រឹក្សាឃុំសន្តិភាពថ្ងៃនេះគឺ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ឆាប់ៗនេះ។

        ឯកឧត្តម អ៊ុយ សុធាវី អនុប្រធានក្រុមការងារនៃគណៈពង្រឹងបក្សមូលដ្ឋានស្រុកសំពៅលូន និងក្នុងឯកឧត្តមប្រធានក្រុមការងារ ក៏បានថ្លែងនូវការកោតសរសើរ ដែលថ្នាក់ដឹកនាំបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង ក្រុមការងារគណបក្សព្រមទាំងសមាជិកសមាជិកានៃអង្គបោះឆ្នោតក្នុងឃុំសន្តិភាព បានចំណាយពេលវេលាធ្វើឲ្យការងាបោះឆ្នោតស្ទាបស្ទង់មតិទទួលបានលទ្ធផលជោគជ័យយ៉ាងល្អប្រសើរ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner