ក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា បានជួបជុំគ្នាសំណេះសំណាលជាមួយដៃគូររបស់ខ្លួននៅខេត្តសៀមរាប

សៀមរាប ៖ ក្រុមហ៊ុន ហ៊ួត ជា លក់គ្រឿងសំណង់ បានជួបជុំគ្នាជាមួយដៃគូររបស់ខ្លួននៅខេត្តសៀមរាប ដើម្បីចូលរួមសំណេះសំណាល នឹងជាប្រយោជន៏សម្រាប់ការអភិវឌ្ឍន៏ខ្លួនក្នុងវិស័យគ្រឿងសំណង់ឲ្យកាន់តែល្អប្រសើរថែមទៀត ។ ក្រុមហ៊ុន ក៏មានការលើកទឹកចិត្តដល់បុគ្គលិក និងសាខាដៃគូរមួយចំនួន ជារួមមាន ការចាប់ឆ្នោតយករង្វាន់ ការទទួលទានអាហារសាមគ្គី នឹងមានការបញ្ចុះតម្លៃនៅសម្ភារគ្រឿងសំណង់ជាច្រើនផងដែរ ។

កម្មវិធីនេះ បានប្រព្រឹត្តិទៅក្រោមវត្តមានលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លោក ឧកញ៉ា ហ៊ូត ជា អគ្គនាយកក្រុមហ៊ុន សាខាដៃគូរតាមបណ្តាខេត្តនានា និងបុគ្គលិក ប្រមាណជាង ១០០នាក់ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងសណ្ឋាគារ បូរីអង្គរ ខេត្តសៀមរាប។

ជាមួយគ្នានោះ លោក ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា មានប្រសាសន៍ថា កន្លងមកដោយសារក្រុមហ៊ុន បានមើលឃើញពីភាពរីកចំរើននៅក្នុងប្រទេសអំពីវិស័យគ្រឿងសំណង់ដែលជាតម្រូវការចាំបាច់នោះ ទើបធ្វើឲ្យក្រុមហ៊ុនឈរជើងបានជាង ១០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ យើងមានសាខាដៃគូរចែកចាយតាមបណ្តាខេត្តប្រមាណជាង ៧០សាខា ក្រុមហ៊ុននឹងបន្តជម្រុញគោលដៅផែនការ ដើម្បីពង្រីកសាខាបន្ថែមទៀតឲ្យឈានដល់ ១០០សាខានៅក្នុងឆ្នាំ២០២២ខាងមុខ ។

ទន្ទឹមនឹងនេះ លោក ឧកញ៉ា បានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនយើង ក៏បានវិនិយោគទៅលើវិស័យអចលនទ្រព្យផងដែរ ដែលក្រុមហ៊ុន បានមើលឃើញពីកត្តាសំខាន់អំណោយផលនៃសកក្តានុពលមួយចំនួននៅស្រុកបន្ទាយស្រីខេត្តសៀមរាប ចំពោះទីតាំងដីនៅជាប់ផ្លូវជាតិ មានទេសភាបបែបធម្មជាតិស្រស់ស្អាត និងតម្លៃសមរម្យ ហើយគម្រោងរបស់យើង គឺជាគម្រោងពិត និយាយពិត ធ្វើពិត និងគោលដៅច្បាស់លាស់នៃគម្រោងធ្វើរីសតនៅលើផ្ទៃដី ២ហិកតា និង៨ហិកតាទៀត យើងរៀបចំពុះធ្វើជាដីឡូៗ ទំហំដីចាប់ពី ៣ពាន់ការ៉េ ទៅ៤ពាន់ការ៉េឯណោះ ដើម្បីធ្វើហូមស្តេ ឬក៏រីសតផ្តាល់ខ្លួននីមួយៗ គឺយើងលក់ក្នុងចាប់ពី ៤ម៉ឺនទៅ៥ម៉ឺនដុល្លា ការយល់បែបនេះ គឺដោយសារតែយើងមើលឃើញនៅតាមបណ្តាប្រទេសជិតខាងជាច្រើនដូចជា អូសត្រាលី ជប៉ុន និងប្រទេសដទៃៗទៀត ដែលពួកគេពេញនិយម គឺពួកគេធ្វើបែបនេះតែម្តង។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍លើកឡើងថា នៅក្នុងស្រុកបន្ទាយស្រីមានក្រុមហ៊ុនជាច្រើនចូលមកវិនិយោគលើវិស័យអចលនទ្រព្យ និងគម្រោងមួយចំនួនផងដែរ ប៉ុន្តែសូមឲ្យក្រុមហ៊ុនទាំងនោះមុននិងវិនិយោគឲ្យចុះសិក្សាផ្លូវច្បាប់ជាមុនសិនជៀសវាងមានផលបះពាល់ដល់ដីរបស់បងប្អូនប្រជាពលដែលបានអាស្រ័យផលពីមុនមក ព្រោះកន្លងមកមានក្រុមហ៊ុនមួយចំនួនដែលមិនមានច្បាប់គ្រប់គ្រាន់ គឺត្រូវបានរដ្ឋបាលស្រុកចុះផ្អាកជាបន្ទាន់ ។

លោក បន្តទៀតថា ឥឡូវនេះ យើងមានក្រុមហ៊ុន ហ៊ួត ជា បានមកវិនិយោគលើវិស័យអចលនទ្រព្យ ដែលជាគម្រោងអភិវឌ្ឍន៍លើផ្ទៃដី១០ហិកតា សម្រាប់រីសត នឹងពុះដីឡូសម្រាប់ហូមស្តេនៅក្នុងភូមិសាស្ត្រឃុនរាមនៃស្រុកបន្ទាយស្រី ក្នុងគោលបំណងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ និងជាផ្នែកសេដ្ឋកិច្ចមួយសម្រាប់ប្រទេសជាតិ ក៏ដូចជាការលើកកម្ពស់ដល់ការងារបរិស្ថាន និងភាពស្រស់ស្អាត ឱ្យសមជាស្រុកទេសចរណ៍ផងដែរ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner