ចាប់បានហេីយ!! មុខសញ្ញាលួចផ្លាកលេខរថយន្ត និងលួចម៉ូតូយ៉ាងសកម្មក្នុងរាជធានី ត្រូវនគរបាលច្បារអំពៅឃាត់ខ្លួនបាន ៣នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋក្បាលកោះ បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌច្បារអំពៅ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធ ២ករណីផ្សេងគ្នា ដោយករណីលួចម៉ូតូ ស្កុបពី១គ្រឿង និងករណីលួចផ្លាកលេខរថយន្ត និងអ្នកទិញផ្លាកលេខរថយន្ត។ ក្នុងនោះជនសង្ស័យ២នាក់ ក៏ធ្លាប់ជាប់ពន្ធនាគារព្រៃស ០៣លើកមកហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ ជនសង្ស័យឈ្មោះ ងីម ខួច អាយុ៣២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ លួចម៉ូតូ Scoopy ខ្មៅ។ ករណីទី២ ជនសង្ស័យឈ្មោះ ដែក សារឹទ្ធ អាយុ២៨ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (ករណី លួចផ្លាកលេខរថយន្ត និងជនសង្ស័យឈ្មោះ ឯក ជីវ័ន្ត អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលទិញផ្លាកលេខរថយន្ត។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ ងីម ខួច នឹង ឈ្មោះ ដែកសារឹទ្ធ ធ្លាប់ជាប់ពន្ធនាគារព្រៃស ០៣លើកមកហើយ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់នឹងវត្ថុតាងត្រូវបានកម្លាំងជំនាញខណ្ឌច្បារអំពៅ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner