សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិបន្តបន្ទាប់ទៀត ឲ្យតែពលរដ្ឋ បោះ ឆ្នោតជូន

កំពង់ចាម៖ ក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧១C នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីថា ឲ្យតែប្រជាពលរដ្ឋបន្តបោះ ឆ្នោត ឲ្យ គណ បក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្ដេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រី នាអាណត្តិបន្តបន្ទាប់ទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចនឹងនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិបន្តបន្ទាប់ទៀត ឲ្យតែប្រជាពលរដ្ឋ បោះ ឆ្នោតជូនសម្ដេច។ សម្ដេច បានបន្តថា ការបន្តកាន់តំណែងជា នាយក រដ្ឋ មន្ត្រី នេះ គឺដើម្បី ការ ពារសន្តិភាព និងទប់ស្កាត់ពួកជ្រុលនិយម ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner