មន្ទីរបរិស្ថានខេត្តកំពង់ធំប្រារព្វពិធីទិវាអនាម័យបរិស្ថានជាតិ២៣ វច្ឆិកា ឆ្នាំ២០២១

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ តំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការអង្គភាពមន្ទីរបរិស្ថានខេត្តកំពង់ធំ មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមចំណែកក្នុងការរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដោយឡែកទិវាអនាម័យបរិស្ថានជាតិ ត្រូវបានខកខានមិនបានធ្វើជាច្រើនឆ្នាំមកហើយ ដោយសារការរាលដាលនៃជំងឺកូវឹង-១៩.ទើបនៅក្នុងឆ្នាំនេះ ស្ថានភាពកូវីដ-១៩ មាន ភាពធូរស្រាល ទើបរាជរដ្ឋាភិបាលបានអនុញ្ញាតិឱ្យក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានមានឱកាស បានរៀបចំទិវាឡើងវិញ។

លោកបានអំពាវនាវឱ្យមានការចូលរួមសំអាតបរិស្ថាន គឺដើម្បីពង្រឹងការរក្សាអនាម័យ និងបង្កើនសោភ័ណភាពបរិស្ថាននៅតាមទីក្រុងទីប្រជុំជន លើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់ លំដាប់ថ្នាក់ សិស្សនិស្សិតឱ្យចូលរួមធ្វើអនាម័យថែរក្សាកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជនក្រសួងមន្ទីរអង្គភាព ទីផ្សារ សាលារៀនវត្តអារាម រោងចក្រសហគ្រាស ។

លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ មានប្រសាសន៍ថា សម្រាមនិងសំណល់រឹងត្រូវបានបោះចោលរាយប៉ាយគ្មានសណ្ដាប់ធ្នាប់ នៅគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងខេត្តកំពង់ធំ ក្រសួងបរិស្ថានបានចេញអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្ដីពី “ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកាដើម្បីលើកកំពស់ការយល់ដឹងប្រជាពលរដ្ឋ និងសុំឲ្យមានការចូលរួមបរិស្ថានល្អស្អាត និងស្រស់បំព្រងង។

អភិបាលរងខេត្តកំពង់ធំបន្តថា ក្រសួងបរិស្ថានបានចេញអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក កាត់បន្ថយ ការនាំចូលការផលិត ការប្រើប្រាស់ថង់ថ្វាស្ទិក បង្កើនការគ្រប់គ្រងសំរាម និងសំណល់រឹងជាប្រចាំដោយភាពម្ចាស់ការនៅក្នុងសង្គមគ្រប់ស្រទាប់វ័យ (កុមារ យុវវ័យ វ័យកណ្តាល និងមនុស្សចាស់) នៅតាមទីសាធារណៈ ទីផ្សារ ទីប្រជុំជន បន្ទីរ អង្គភាព ផ្ទះសម្បែង រោងច្រ សហគ្រាស សិប្បកម្ម អាជីវកម្ម មណ្ឌល កំសាន្តភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អីវ៉ាន់ ដើម្បីឲ្យក្លាយជា “ផ្ទះស្អាត ភូមិស្អាត ឃុំស្អាត ក្រុងស្អាត ខេត្តមានសោភ័ណ ភាព បរិស្ថាន និងអនាម័យល្អ ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner