គិតត្រឹមព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៨លាននាក់ ស្លាប់ជាង ២៨.៨ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៨១៦,១៣៣នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៨,៣១០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៣,៥៩៨នាក់ (ស្លាប់ ១៤៣,៧៤៤នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៨២៦,៨៥៣នាក់ (ស្លាប់ ៤៧,២៨៨នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៩១,៤៨៦នាក់ (ស្លាប់ ៣០,០៦៣នាក់)
  • ថៃ ឆ្លងចំនួន ២,០៧១,០០៩នាក់ (ស្លាប់ ២០,៤៣៤នាក់)
  • វៀតណាម ឆ្លងចំនួន ១,១០៤,៨៣៥នាក់ (ស្លាប់ ២៣,៩៥១នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៨,៤៧១នាក់ (ស្លាប់ ១៩,០៣៤នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៥២,១៨៨នាក់ (ស្លាប់ ៦៦២នាក់)
  • កម្ពុជា ឆ្លងចំនួន ១១៩,៩០៤នាក់ (ស្លាប់ ២,៩០៥នាក់)
  • ទ្បាវ ឆ្លងចំនួន ៦៣,១៥៩នាក់ (ស្លាប់ ១៣៣នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៤,៦៣០នាក់ (ស្លាប់ ៩៦នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner