ក្លឹបបាល់ទាត់ឬទ្ធីសែន មាន Fan ស្អាតៗចូលរួមជួយផ្សព្វផ្សាយ លើកទឹកចិត្ត

តារាសម្ដែង អៀ ម៉េងលិ ហៅ ស្រីលិ បានបញ្ជា្កក់ថា ការចូលរួមផ្សព្វផ្សាយពីក្លិបាល់ទាត់ឬទ្ធីសែន ពិសេសការថតឯកសណ្ឋានរបស់បេក្ខភាពក្លិបសមាជិកលីគទី២ កម្ពុជាមួយនេះ ពុំមែនជារឿងចៃដន្យឡើយ ពោលគឺកើតចេញពីការស្ម័គ្រចិត្ត និងការស្រឡាញ់ ដ្បិតកញ្ញាចង់រួមចំណែកលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់តាមខេត្តឲ្យកាន់តែរីកចម្រើន ពិសេសវិស័យបាល់ទាត់ក្នុងខេត្តកំពង់ឆ្នាំងផ្ទាល់តែម្ដង ។


បន្ទាប់ពីមានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម ចំពោះរូបភាពជាច្រើនសន្លឹក ជាមួយឯកសណ្ឋានក្រុមបាល់ទាត់ឬទ្ធីសែន ស្រីលិ បានបញ្ជាក់ថា នេះគឺជាសកម្មភាពមួយ ដែលនាង និងក្រុមការងារ ក៏ដូចជាមិត្តភ័ក្ដ្រ ស្ម័គ្រចិត្តថត ព្រោះចង់ចូលរួមផ្សព្វផ្សាយពីក្រុមតំណាងខេត្តកំពង់ឆ្នាំងមួយនេះ ដោយកញ្ញាចង់ឃើញវិស័យបាល់ទាត់តាមខេត្តរីកចម្រើន និងឈានទៅការប្រកួតប្រជែងនៅក្របខណ្ឌលីគកំពូល នាថ្ងៃអនាគត ។


ស្រីលិ បានសម្ដែងការសប្បាយចិត្ត និងគាំទ្រ ចំពោះចក្ខុវិស័យរបស់ក្រុមបាល់ទាត់ឬទ្ធីសែន ពិសេសការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលកំពុងគិតគូរ យកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍក្លិបមួយ ឆ្ពោះទៅរកក្លិបស្ដង់ដារ ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ត្រៀមចូលរួមការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ ហើយកញ្ញារំពឹងថា នៅថ្ងៃក្រោយ ឬទ្ធីសែន នឹងក្លាយជាក្លិបល្បីមួយនៅកម្ពុជា ។


តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានបញ្ជាក់ដែលថា បច្ចុប្បន្នក្លិបបាល់ទាត់ឬទ្ធីសែន កំពុងត្រូវបានលើកទឹកចិត្ត និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង និងដឹកនាំផ្ទាល់ពី ឯកឧត្តម សាន់​ យូ អភិបាលរងខេត្តកមបង់ឆ្នាំង ក្នុងការកសាងធនធានមួយឲ្យក្លាយជាក្លិបអាជីព ដូចជាការគ្រោងបង្កើតក្រុមយុវជន U12, U15, U18, U21 រហូតដល់ក្រុមធំជាដើម ដើម្បីត្រៀមការប្រកួតផ្សេងៗ ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំខេត្ត ក៏គ្រោងរៀបចំសាងសង់ទីលានស្ដង់ដារអន្ដរជាតិមួយ នៅខេត្តកំពង់ឆ្នាំទៀតផង ៕


ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner