មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានព្រមានគណបក្សបេះដូងជាតិដែលចង់ប្តឹងបកមកក្រសួងមហាផ្ទៃវិញ

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានព្រមានគណបក្សបេះដូងជាតិដែលចង់ប្តឹងបកមកក្រសួងមហាផ្ទៃវិញដោយ សារតែអំពើទុច្ចរិតក្លែងបន្លំស្នាមមេដៃរកឃើញក្នុងឯកសារស្នើសុំបើកគណបក្សនយោបាយ បានរារាំងគណ បក្សនេះមិនអាចចុះឈ្មោះបានក្នុងបញ្ជីចូលរួមការបោះឆ្នោត។ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២វិច្ឆិកា បាន បដិសេធចុះបញ្ជីឈ្មោះគណបក្សបេះដូងជាតិ បន្ទាប់ពីបានរកឃើញអំពើ ទុច្ចរិតក្លែងបន្លំស្នាមមេដៃរបស់សមា ជិកគណបក្សបេះដូងជាតិនោះ។ ក្នុងចំណោមស្នាមមេដៃជាង៤ពាន់ស្នាម នោះ ស្នាមមេដៃរបស់ឈ្មោះបុគ្គល មួយចំនួន គឺខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណបណ្ណ, និងស្នាមមេដៃ របស់បុគ្គលមួយចំនួនទៀត ត្រូវគេរក ឃើញផ្តិតលើឈ្មោះបុគ្គលដទៃជាដើម។ សេចក្តីបដិសេធមិនចុះបញ្ជីដោយសារអំពើក្លែងបន្លំស្នាមមេដៃនោះ បែរជាត្រូវស្ថាបនិកគណបក្សបេះដូងជាតិ លោកសៀមភ្លុក បានថ្លែងព្រមានថា គេនឹងប្ដឹងក្រសួងមហាផ្ទៃវិញពី «ចរិតនយោបាយនិងគំរាមកំហែងដល់ទស្សនៈជំទាស់»។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានគេដក ស្រង់ប្រសាសន៍ ដែលបានថ្លែងថា «…តាមការធ្វើកោសលវិច័យទៅលើស្នាមមេដៃចំនួន៤៧៨១មេ ដៃ ដែលគណបក្សបេះដូង ជាតិផ្ញើទៅក្រសួងដើម្បីសុំចុះបញ្ជីគណបក្ស គេបានរកឃើញមានភាពមិនប្រក្រតីមួយ ចំនួនដូចជា ស្នាមមេ ដៃខ្លះខុសទៅនឹងស្នាមមេដៃក្នុងអត្តសញ្ញាណបណ្ណ និងស្នាមមេដៃមួយចំនួនទៀតខូចគុណភាពមិនអាច ធ្វើ កោសលវិច័យបានជាដើម»។
គណបក្សបេះដូងជាតិ ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួនចុះថ្ងៃទី២២ ខែវិច្ឆិកា បានសរសេរសម្តែងក្តីសោក ស្តាយចំពោះការចោទប្រកាន់នេះ និងចោទត្រឡប់មកវិញថាជាអំពើ «អយុត្តិធម៌»។
គណបក្សដដែលនេះបានអះអាងថា ស្នាមមេដៃដែលគេបានដាក់ជូនទៅក្រសួងមហាផ្ទៃ មានចំនួនតែ៤ ពាន់ ៦១៨នាក់ និងមិនមែនចំនួន៤៧៨១នាក់ដូចការអះអាងរបស់ក្រសួងមហាផ្ទៃទេ។ គណបក្សនេះបាននិយាយថា ការរកឃើញភាពមិនប្រក្រតីនៃស្នាមមេដៃ គួរតែក្រសួងណែនាំពីកំហុសឆ្គង ដើម្បីកែសម្រួលតាមលក្ខន្តិកៈ។
គណបក្សនេះបានចាត់ទុកការចោទប្រកាន់របស់ក្រសួងមហាផ្ទៃថា មានចរិតនយោបាយក្នុងការគំរាមកំហែង ទស្សនៈផ្សេងពីរដ្ឋាភិបាល និងបានគម្រាមរកការប្តឹងទៅតុលាការកំពូល។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ នាយ ឧត្តម សេនីយ៍ខៀវសុភ័គ បានប្រតិកម្មកាលពីថ្ងៃទី២២វិច្ឆិកាថា ក្រសួងមហាផ្ទៃបានអនុគ្រោះទៅហើយដោយ មិនប្តឹងគណបក្សបេះដូងជាតិនេះ ដោយគ្រាន់តែបដិសេធមិនចុះបញ្ជី។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបាន ថ្លែងថា បើគណបក្សបេះដូងជាតិចង់ប្តឹង, ក៏ប្តឹងទៅចុះប៉ុន្តែបញ្ហាការបន្លំស្នាមមេដៃគឺជារឿងដែលអាចនាំឲ្យគណបក្សបេះ ដូងជាតិ នឹងឈានដល់ការជាប់ទោសក្នុងពន្ធនាគារ។ លោកខៀវសុភ័គបានព្រមានបន្ថែមថា បើចង់ប្តឹង, ក្រសួង នឹងប្តឹងតប… ហើយពេលនោះកុំយកលេសសុំសិទ្ធិជ្រកកោននយោបាយ» ឲ្យសោះ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner