គណគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនត្រែង ធ្វើអនាម័យសម្អាតបរិស្ថាន នៅតាមដងផ្លូវជាតិលេខ៥៧ ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ

អត្ថបទដោយ៖
ធី ដា

ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ គណគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនត្រែង សហការជាមួយ កងពលតូចថ្មើរជើងលេខ៥២ ដឹកនាំដោយ លោកមេបញ្ជាការ មេបញ្ជាការរង និង ពលទាហាន ស.ស.យ.ក ស្រុករតនមណ្ឌល អជ្ញាធរដែនដី នាថ្ងៃអង្គារ ៤រោច ខែ កក្តិក ឆ្នាំ ឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ដោយធ្វើអនាម័យសម្អាតបរិស្ថាននៅតាមដងផ្លូវជាតិលេខ៥៧ និង ទីប្រជុំជនផ្សារត្រែង ស្ថិតក្នុងភូមិ ភ្ជាវ ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner