Barcelona កំពុងពិចារណាផ្ដាច់កុងត្រាកីឡាកររូបនេះ ដោយសារមិនព្រមចាកចេញ

ក្លឹបអ្នកមានបុណ្យ Barcelona កំពុងពិចារណាផ្ដាច់កុងត្រាខ្សែការពារ Samuel Umtiti ក្រោយមិនព្រមចាកចេញពីក្លិប ដើម្បីឲ្យក្លិបអាចកាត់បន្ថយការចំណាយ ដើម្បីមានលទ្ធភាពរក្សាទុក Lionel Messi ។


ខ្សែការពារកណ្ដាលរូបនេះ បាននិយាយថា រូបគេចង់បន្តនៅ Camp Nou ដើម្បីដណ្ដើមយកតំណែងត្រលប់មកវិញ ប៉ុន្ដែហាក់នៅតែមិនមានឳកាសជាប់ជម្រើសដំបូង កំឡុងពេលលោក Ronald Koeman ដឹកនាំ ។ យោងតាមសារព័ត៌មាន Sport បានឲ្យដឹងថា ក្លិប Barca ហាក់លំបាកក្នុងការចរចាជាមួយ Umtiti ដើម្បីឲ្យកាត់បន្ថយប្រាក់ឈ្នួល ហើយពេលនេះក្លិបចង់ប្រើវិធីផ្សេងវិញ ។


គួរបញ្ជាក់ថា ក្លិប Barcelona កំពុងពិចារណាបញ្ចប់កុងត្រារបស់ Umtiti មុនកំណត់ ដោយកុងត្រាបច្ចុប្បន្ន គ្រោងនឹងផុតកំណត់នារដូវក្ដៅ ឆ្នាំ២០២៣ ហើយក្លិបនឹងត្រូវបង់សំណងអោយតែម្តង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner