ប្រធានក្រុម Manchester United និយាយថា កីឡាករទាំងអស់ត្រូវតែទទួលខុសត្រូវ ចំពោះការចាកចេញរបស់លោក Ole Gunnar Solskjaer
ប្រធានក្រុម Manchester United កីឡាករ Harry Maguire បាននិយាយថា ការបន្តចាញ់របស់ក្រុមនៅ លីគកំពូលអង់គ្លេស មិនមែនតែអ្នកចាត់ការទេដែលត្រូវទទួលខុសត្រូវ កីឡាករផ្ទាល់ក៏មានចំណែកដូចគ្នា ។ ប្រធានក្រុមរូបនេះ អះអាងថា លោក Ole Gunnar Solskjaer ពិតជាខិតខំចេញពីចិត្ត ហើយការចាកចេញរបស់លោកក៏បានធ្វើឱ្យកីឡាករក្នុងក្រុមពិបាកចិត្តដែរ ។
Maguire បញ្ជាក់ច្បាស់ៗថាកីឡាករក្នុងក្រុមណាដែលធ្វើមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយនេះ ត្រូវតែទទួលខុសត្រូវខ្ពស់ចំពោះការបណ្ដេញលោក Ole ចោល។ ដោយក្នុងនោះ ក៏មានលោកម្នាក់ដែរ ព្រោះគេទទួលស្គាល់ថាលេងមិនបានល្អសោះនៅប្រកួតចុងក្រោយនេះ។
សូមបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Watford ។ United បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត Premier League ចុងក្រោយចំនួន ៧ លើក ដោយឈរនៅលេខ ៨ ក្នុងតារាង៕
ប្រភព ៖ BBC Sport