តំណាងសហជីពចំនួន៣ នាំយកសម្ភារៈសិក្សា ចែកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាល្វាស
អត្ថបទដោយ៖
ធី ដា
កណ្ដាល៖ ឯកឧត្តម តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ព្រមទាំងឯកឧត្តម សឹង ម៉ុន និងលោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ និងសមាជិកសហភាពមរតកជាតិកម្ពុជា CCTUH បានដឹកនាំក្រុមការងារ នាំយកអំណោយជាសម្ភារៈសិក្សា ចែកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាល្វាស ស្ថិតនៅភូមិល្វាស ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២១ ។
សម្ភារះដែលប្រគល់ជូនរួមមាន៖
១, សៀវភៅ ចំនួន ២២១០ក្បាល
២, ប៊ិច ចំនួន ៩៤៤ដើម
៣, ខ្មៅដៃ ចំនួន ១៨០ដើម
៤, ជ័រលុប ចំនួន ១៤០
៥, ក្រដាសរាម ចំនួន ៣កេៈ
៦, បាល់ទៈ ចំនួន ២ឈុត
៧, ចាក់ដី ចំនួន ២០ឡាន
៨, ថវិការ ចំនួន ៥០០០០០ រៀល៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕