ក្រសួងការងារដាក់ឱ្យដំណើរការប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមអនឡាញ

រាជធានីភ្នំពេញ៖នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ពី ក្រសួងបានអភិវដឌ្ឍប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform) ដែលប្រើប្រាស់ បានទាំងនៅលើកុំព្យូទ័រ ថេប្លែត និងទូរស័ព្ទដៃឆ្លាតវៃ។

ក្រសួងបានឱ្យដឹងថា ប្រព័ន្ធជាតិមួយនេះ ត្រូវបានបង្កើតឡើងដើម្បីចូលរួមដោះស្រាយការបង្រៀន និងរៀនពី ចម្ងាយ ឬតាមអនឡាញរបស់សាស្ត្រាចារ្យ គ្រូបច្ចេកទេស និងសិក្ខាកាម សិស្ស និស្សិតក្នុងអំឡុងពេលនៃការ រីករាលដាលជាសកលជំងឺកូវីដ-១៩ ក៏ដូចជាបានបើកច្រកសិក្សាថ្មីបន្ថែមមួយទៀតនៅក្នុងវិស័យអប់រំបណ្ដុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រព័ន្ធជាតិនេះ មានមាតិកាមេរៀន វីដេអូបង្រៀន ឯកសារមេរៀន អេឡិចត្រូនិក ការស្វ័យវាយតម្លៃការសិក្សា ចំណេះដឹងទូទៅ និងព័ត៌មានផ្សេងៗពាក់ព័ន្ធទៅនឹងការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ សិក្ខាកាម សិស្ស និស្សិត អាណាព្យាបាល និងសាធារណជន ទាំងអស់ អាចចូលទាញយកប្រើប្រាស់កម្មវិធីនេះដែលមានឈ្មោះថា TVET E-Learning ពី Play Store, AppStore និង AppGallery ឬចូលទៅកាន់គេហទំព័រ www.tvet-elearning.com ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សិក្ខាកាម សិស្ស និស្សិត អាណាព្យាបាល និងសាធារណជន ទាំងអស់ ជ្រាបជាព័ត៌មាន៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner