នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យក្មេងទំនើង ០២នាក់ទៅតុលាការក្រោយធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃកាប់ជនរងគ្រោះម្នាក់ ដាច់ម្រាមចង្អុលដៃឆ្វេង ០១ និងកាប់ចំដើមទ្រូងរងរបួសធ្ងន់

ភ្នំពេញ៖ ក្រុមក្មេងទំនើង០២ក្រុមបង្កអំពើហិង្សា ដាក់គ្នាប្រើដោយដាវសាំម៉ូរ៉ៃដោយសារតែរឿងស្រែកឌឺដងដាក់គ្នានៅលើផ្លូវសាធារណៈក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺនាំជនរងគ្រោះម្នាក់រងការដាប់ដោយដាវសាំម៉ូរ៉ៃបណ្តាលដាច់ចង្អុលម្រាមដៃឆ្វេង០១និងរងរបួសដាច់រយះទ្រូង០១កន្លែងរងរបួសធ្ងន់ដោយឡែកក្រុមជនបង្ក០២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន។ ជនសង្ស័យជាក្មេងទំនើង០២នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទឧក្រិដ្ឋ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស)។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ជាថ្ងៃទី២បុណ្យអុំទូក គឺមានក្រុមក្មេងទំនើង០១ក្រុមមានគ្នា០៧នាក់ បាននាំគ្នាឈប់ម៉ូតូអង្គុយលេងនៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈនោះក៏ស្រាបតែមានក្មេងទំនើង០១ក្រុមទៀតមានគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿងបានបើកឆ្លងកាត់នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត គ្មានរឿងអ្វីសោះក៏ស្រាប់ត្រូវបានក្រុមក្មេងទំនើងមានគ្នា០៧នាក់ស្រែកថាឱ្យក្រុមក្មេងទំនើងមានគ្នា០៤នាក់របៀបឌឺដងដាក់គ្នា។លុះបន្ទាប់មកក៏ក្រុមក្មេងទំនើងមានគ្នា០៤នាក់ជិះម៉ូតូបកក្រោយមកវិញ ក៏ឈប់ដាក់ចន្ទល់ម៉ូតូចុះ ទាញដាវសាំម៉ូរ៉ៃ០២ដើមកាប់ទៅលើក្មេងទំនើងមានគ្នា០៧នាក់ណ្តាលឱ្យត្រូងរងរបួសធ្ងន់០១នាក់ដាច់ម្រាមចង្អុលដៃឆ្វេង០១ និងកាប់ត្រូវចំដើមទ្រូងរយៈប្រហែល០២សង់ទីម៉ែត្រទៅលើជនរងគ្រោះមានឈ្មោះពៅ ដារ៉ាវិឆ័យ ភេទ ប្រុស អាយុ១៧ មុខរបរ សិស្សមានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើល ។ក្រោយពីធ្វើសកម្មភាពនោះហើយក្រុមក្មេងទំនើងបង្កក៏ឡើងជិះម៉ូតូរត់គេចខ្លួនបាត់។នៅឡើយតែជនរងគ្រោះម្នាក់ត្រូវបានមិត្តភក្តិដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថា ក្រោយពីកើតហេតុនូវអំពើហិង្សានេះហើយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តម សេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដោយបានអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញស្រាវជ្រាវស្វែងរកមុខសញ្ញាជនបង្កអំពើហិង្សាខាងលើ។លុះបន្ទាប់មកក៏កំណត់បានមុខសញ្ញាជនបង្កហិង្សាទាំង០៤នាក់ ហើយបានឈានទៅចាប់ឃាត់ខ្លួនជនដៃដល់និងបក្ខពួកបានចំនួន០២នាក់ចំណែក០២នាក់ទៀតសមត្ថកិច្ចកំពុងបន្តតាមស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ដឹងទៀតថា ក្មេងទំនើងបង្កដៃដល់ទាំង០២នាក់រងការចាប់ខ្លួនមានឈ្មោះ១- សន ណារ៉ុង ភេទ ប្រុស អាយុ ១៨ ឆ្នាំគ្មានមុខរបរពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ២- សៅ សុខហេង ភេទ ប្រុស អាយុ ១៨ ឆ្នាំ គ្មានមុខរបរពិតប្រាកដរស់នៅភូមិតាំងក្រាំង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។សមត្ថកិច្ចក៏បានចាប់យកម៉ូតូ០១គ្រឿងម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ ទឹកក្រូច សេរីឆ្នាំ២០២១ ដែលជនបង្កជិះធ្វើសកម្មភាពហិង្សា៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner