រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានម៉ាស៊ីន ថ្នាំសម្លាប់មេរោគ និងម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគជា ច្រើនគ្រឿង ពីក្រុមហ៊ុនឯកជន

ពិធីប្រគល់ និងទទួលអំណោយនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាន​អភិបាល​រងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន និង តំណាងក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណា នៅសាលារាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណាដែលបានឧបត្ថម្ភ៖ ម៉ាស៊ីនសម្រាប់រោគ (e-COND life Air-Sanitizer)ចំនួន ៥គ្រឿង ចំនូន ៤ដប, ថ្នាំសម្លាប់មេរោគ(INC++29 disinfectant formulated liquid)ចំនួន ៤ដប, ម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគ Qcov (air sanitizing humidifier) ចំនួន៤គ្រឿង, ថ្នាំសម្លាប់មេរោគ(INC16K disinfectant solutions)ចំនួន ៤ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩។

លោក នួន ផារ័ត្ន បានចាត់ទុកថា កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ​របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាល​ដាលមេរោគ​កូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជា នៅទូទាំងប្រទេសបានទាន់ពេលវេលា៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner