ផ្លូវ៣៧ខ្សែនៅក្រុងព្រះសីហនុ នឹងសម្ពោធថ្ងៃទី២ធ្នូ (Video Inside)

ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៧ខ្សែក្នុងខេត្តព្រះសីហនុ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២ ខែធ្នូខាងមុខ នេះហើយ។ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថាពិធីសម្ពោធនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ នឹងប្រព្រឹត្តទៅ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែនឹងត្រូវរៀបចំក្នុងបរិវេណទីលានតេជោ ដែលស្ថិតតាមបណ្តោយវិថីតេជោ ក្នុងក្រុងព្រះសីហនុ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទាំង៣៧ខ្សែមានប្រវែងសរុប ៨ម៉ឺន៤ពាន់៦៥ម៉ែត្រ ក្នុងនោះរួមមាន មហាវិថីចំនួន៣ខ្សែ, វិថីចំនួន ១៧ខ្សែ និងអនុវិថីចំនួន១៧ខ្សែ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner