ជនជាតិចិនជាង ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ក្នុងខុនដូរមួយកន្លែង នៅខណ្ឌទួលគោក

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ចុះធ្វើការឡោមព័ន្ធទីតាំងអាគារខុនដូរមួយកន្លែង ឃាត់ខ្លួនបានជនជាតិចិនប្រុសស្រីជាង ៥០នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៤ និង៥០នាទីល្ងាច នៅចំណុចខាងត្បូងក្រុមហ៊ុន ភីហ្សា ខមផានី ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានមិនច្បាស់ការ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានចុះធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនបានជនជាតិចិនប្រុសស្រីជាង ៥០នាក់ ពាក់ព័ន្ធករណីជំពាក់លុយ និងប្រភពផ្សេងទៀត បានបង្ហើយថា ជាករណីចាប់ជំរិតមកពីក្រុងកំពង់សោម។

ក្រោយប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនជាតិចិនទាំងជាង៥០នាក់ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធី៕ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner