កិច្ចប្រជុំគណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណះកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំ គណះកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ពិភាក្សាអំពី *ការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក២ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២១ ” តាមរយៈប្រព័ន្ធវីដេអូ Zoom ។

តាមរយៈ របាយការណ៍វឌ្ឍនភាព កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ ប្រចាំត្រីមាសទី ៣. ឆ្នាំ២០២១ បានបង្ហាញថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជារួមមានវឌ្ឍនភាពល្អប្រសើរ គួរកត់សម្គាល់ បើទោះបីជាសកម្មភាពខ្លះ ត្រូវបានខកខានអនុវត្តដោយសារ ការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ។

ជាក់ស្ដែង,ក្នុងរយៈពេល ៩ខែ នៅឆ្នាំ២០២១,ការប្រមូលចំណូលចរន្ត សម្រេចបាន ៧៥% ធៀបនឹងច្បាប់(ទំហំ ១៥ ៨៩៥ ប៊ីលានរៀល) ច្រើនជាងការប្រមូលចំណូលនៅក្នុងរយះពេលដូចគ្នានៅឆ្នាំ ២០២០ ដែលសម្រេចបានព្រឹម ៦៣%ធៀបនឹងច្បាប់។ ដោយឡែក គិតត្រឹមត្រីមមាសទី៣ ទោះបីជាការអនុវត្តចំណាយថវិកាជាតិ មានការយឺតជាងផែនការបន្តិចក្តី តែការអនុវត្តជារួមមាន ការកើនឡើងពី ៥៧% ធៀបនឹងច្បាប់ (ទំហំ២៧ ២៨៥ប៊ីលានរៀល) នៅឆ្នាំ២០២០ ដល់ ៦១% ធៀបនឹងច្បាប់ (ទំហំ ២៧ ៤២៥ ប៊ីលានរៀល)នៅឆ្នាំ២០២១។

ទន្ទឹមនេះ ដំណើរការនៃការអនុវត្តចំណូលចំណាយ ចាប់ផ្ដើមកែលម្អ តាមរយៈ ការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល (RMSII), ការសិក្សា និងដាក់ចេញផែនការសកម្មភាព សម្រាប់ដោះស្រាយចំណាយកកស្ទះ ការពង្រីកការទូទាត់ចំណាយថវិកាជាតិ តាមប្រព័ន្ធ E-Transfer, ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈ នៅតាម ក្រសួង-ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រ កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈជាដើម ។ ជាមួយគ្នានេះ, ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាង និងកែលម្អប្រព័ន្ធ និងការរៀបចំបទដ្ឋានគតិយុត្តិស្នូលសំខាន់ៗ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ដំណាក់កាលបន្ទាប់ ក៏បន្តមានវឌ្ឍនភាព ។ ក្នុងនោះ “ច្បាប់ស្តីពីភាពជាដៃគូរវាង រដ្ឋ និងឯកជន ត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈដែល *ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) កំពុងធ្វើការរៀបចំ និងពិភាក្សាស៊ីជម្រៅ មុននឹងអាចដាក់ឱ្យអនុវត្តនៅពេលខាងមុខ ។

ជារួម, ភាពដែលអាចគ្រប់គ្រងបាន នៃការអនុវត្តចំណូល និងចំណាយជាតិ នៅក្នុងស្ថានភាពមានវិបត្តិកូវីដ១៩ បានបង្ហាញពីប្រសិទ្ធភាពនៃភាពជឿទុកចិត្ត នៃថវិកានៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាប់ តាមរយៈភាពគ្រប់គ្រាន់នៃសាច់ប្រាក់ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយការងារបន្ទាន់ចំពោះមុខ និងការបន្តគាំទ្រវឌ្ឍនភាពការងារទូទៅ ។ -ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងកន្លងមក របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ និងគ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី ៣ នេះ ។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៍បានស្មើគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការ សកម្មភាពរួមដំណាក់កាលទី ៣ បូក ២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក ។ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner