ក្មេងប្រុសម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ទើបតែអាយុ១៥ឆ្នាំ ជាកម្មករសំណង់ ត្រូវបានខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីយកខ្សែភ្លើងទៅតដាក់អំពូលនៅក្នុងរោងស្នាក់នៅ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងចំណុចក្នុងការដ្ឋានមួយកន្លែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពក្មេងប្រុស មានឈ្មោះរតនា ភេទប្រុសអាយុ ១៥ឆ្នាំ មុខរបកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ជាប់កន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តតាកែវ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញក្មេងប្រុស ជាជនរងគ្រោះ បានទៅយកខ្សែភ្លើងដែលមានដំណ រួចយកទៅតដើម្បីដាក់អំពូលភ្លើងឲ្យភ្លឺនៅក្នុងរោងកន្លែងស្នាក់នៅ ខណះពេលកំពុងត ក៏ស្រាប់តែភ្លាមនោះដែរ បានធ្លាក់ខ្សែភ្លើងមកខាងក្រោមប៉ះនិងទឹក បណ្តាលឲ្យឆ្លងចរន្តឆក់ដួលនៅនិងដីបាត់មាត់ឈឹង ហើយភ្លាមៗនោះ ក៏មានកម្មករដូចគ្នាបានលើដាក់កប់ខ្សាច់អស់ជាច្រើនម៉ោងរួចទាក់ទងទៅក្រុមគ្រូពេទ្យឲ្យចុះមក ដើម្បីយកទៅសង្រ្គោះបន្ទាន់ តែជាអកុសលក្មេងប្រុសរូបនោះ បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ ដើម្បីពិនិត្យទៅលើសពជាក់ស្តែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានទាក់ទងទៅខាងមន្រ្តីផ្នែកជំនាញឲ្យចុះមកពិនិត្យទៅលើសពភ្លាមៗ បន្ទាប់ពីមន្ត្រីជំនាញពិនិត្យរួច ដោយបញ្ជាក់ថាសពពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ ដោយ/ ឆៃ ហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner