គិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៩លាននាក់ ស្លាប់ជាង ២៨.៩ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៩០១,៥១៥នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៩,២៦០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៤,៤៤៣នាក់ (ស្លាប់ ១៤៣,៧៦៦នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៨២៨,៦៦០នាក់ (ស្លាប់ ៤៧,៦៨២នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦០២,៨៣៥នាក់ (ស្លាប់ ៣០,១៤៧នាក់)
  • ថៃ ឆ្លងចំនួន ២,០៨១,៩៩២នាក់ (ស្លាប់ ២០,៥៤២នាក់)
  • វៀតណាម ឆ្លងចំនួន ១,១៥៥,៧៧៨នាក់ (ស្លាប់ ២៤,២៤៣នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៩,៧៣១នាក់ (ស្លាប់ ១៩,០៤៩នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៥៧,៥១០នាក់ (ស្លាប់ ៦៧៨នាក់)
  • កម្ពុជា ឆ្លងចំនួន ១១៩,៩៧៧នាក់ (ស្លាប់ ២,៩១៤នាក់)
  • ទ្បាវ ឆ្លងចំនួន ៦៥,៨១៨នាក់ (ស្លាប់ ១៤២នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៤,៧៧១នាក់ (ស្លាប់ ៩៧នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner