បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំដំណើរការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២ ឆមាសទី១ ឆ្នាំទី២ និងជំនាន់ទី៣ ឆមាសទី២ ឆ្នាំទី១
ដីឥដ្ឋ៖ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីពន្ធនាគារនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានដំណើរការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ឆមាសទី១ ឆ្នាំទី២ ដែលមាននិស្សិតចំនួន២៣នាក់ នារី០នាក់ និងថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារជំនាន់ទី៣ ឆមាសទី២ ឆ្នាំទី១ មាននិស្សិតចំនួន ១០នាក់ នារី០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមការត្រួតពិនិត្យ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ផន សុភា គ្រូនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។
សមាសភាពចូលរួម តំណាងមន្ទីរចាត់ការ តំណាងដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុងព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃមជ្ឈមណ្ឌល ដែលមានឈ្មោះក្នុងលិខិតបង្គាប់ការបង្កើតគណៈកម្មការប្រឡងបញ្ចប់ ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២ និងជំនាន់ទី៣។ដោយ-រ៉ាវុធ