​ឡាវ​បំបែក​កំណត់​ត្រា​ ​ឆ្លង​ដ៏​ខ្លាំង​ពុំ​ធ្លាប់​មាន​សោះ

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​ចេញផ្សាយ​ថា​ ​ប្រទេស​ឡាវ​ ​ក្នុង​របាយការណ៍​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៥​ ​វិច្ឆិកា​ ​២​០​២​១​ ​មនុស្ស​រហូតដល់​ទៅ​ ​១​៥​០​៤​នាក់​ទៀត​ ​ឆ្លង​កូ​វី​ដ​១​៩​ ​ក្នុង​ពេល​២​៤​ម៉ោង​ប៉ុណ្ណោះ​ ​និង​ជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ ​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ឡើយ​ ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​សរុប​ជាង​ ​៧​លាន​នាក់​មួយ​នេះ​។​ ​ក្រៅពី​នេះ​ ​ក៏មាន​អ្នកជំងឺ​ស្លាប់​ម្នាក់ទៀត​។​

​គិត​ត្រឹម​ពេលនេះ​ ​ឡាវ​មាន​ករណី​ឆ្លង​ ​CO​V​I​D​-19 ​សរុប​ ​៦​៧​,​៣​២​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​ ​១​៤​៣​នាក់​។​ ​ឡាវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ប្រមាណ​ ​៦​.​០​៣​លាន​ដូ​ស​ប៉ុណ្ណោះ​ ​ក្នុង​នោះ​ប្រជាជន​ ​២​.​៧​៨​លាន​នាក់​ (​៣​៨​.​២​% ​នៃ​ចំនួន​ប្រជាជន​សរុប​) ​បាន​ទទួលការ​ចាក់​គ្រប់​ដូ​ស​។​

​កាលពី​ថ្ងៃពុធ​ម្សិលមិញ​នេះ​ ​ឡាវ​ក៏បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ក្នុង​ចំនួន​ច្រើន​ខ្លាំង​ដែរ​ ​រហូតដល់​ទៅ​​​ជាង​ ​១​៤​០​០​ករណី​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner