សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលតំបន់អាស៊ី និងអឺរ៉ុប បញ្ជាក់ពីគោលបំណងទាំង៦ នៃកិច្ចប្រជុំ

អត្ថបទដោយ៖
AMS OneMinute

ទី១៖ ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពបរិយាប័ន្ន និងកំណើនរួមគ្នា

ទី២៖ លើកស្ទួយភាពជាដៃគូអន្តរតំបន់ដើម្បីអភិបាលកិច្ចសកល

ទី៣៖ លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីផ្អែកលើវិធានច្បាប់

ទី៤៖ ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០

ទី៥៖ ពង្រឹងភាពលេចធ្លោ និងភាពពាក់ព័ន្ធរបស់ ASEM

ទី៦៖ ដោះស្រាយបញ្ហាពហុវិស័យដូចជាការប្រែប្រួលអាកាសធាតុ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងបញ្ហាឆ្លងដែន។

កិច្ចប្រជុំនេះមានការចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឹរ៉ុប និងអគ្គលេខាធិការអាស៊ាន។

២៥ វិច្ឆិកា ២០២១

ads banner