ការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាកើនឡើងលើស១២ម៉ឺនករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា បានកើនលើស១២ម៉ឺនករណីហើយ បើរាប់បញ្ចូលការឆ្លង៣២ករណី បន្ថែមទៀតនៅថ្ងៃនេះ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៣២ករណីក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ, ការឆ្លងចូលក្នុងសហគមន៍ មានចំនួន២៥ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន ៧ករណី។

កម្ពុជាគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១២ម៉ឺន៩ករណី, ចំណែកការ ព្យាបាល ជាសះស្បើយមានចំនួន១១ ម៉ឺន ៦ពាន់៣៨៧នាក់។តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យគិតត្រឹមថ្ងៃនេះ នៅសល់ចំនួន៣ពាន់៦២២នាក់។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ក្នុងនោះ អ្នកមិនបានចាក់វ៉ាក់សាំងមានចំនួន ៣នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៩១៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner