ចាប់បានហេីយ!! មុខសញ្ញាគាស់ផ្ទះលួចយកម៉ូតូ ២គ្រឿង ទាំងយប់ ត្រូវនគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៣នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់ នៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត ថៃ្ងទី២៦ ខែវិចិ្ឆ កាឆាំ្ន២០២១ ត្រង់ចំណុចក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បន្ទាប់ពីពួកគេធ្វើសកម្មភាព( គាស់ផ្ទះយកម៉ូតូចំនួន០២គ្រឿង )បានសម្រេច មួយថ្ងៃ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះស្រួយ រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវ៩០៧ ក្រុម៧ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ។

ដោយឡែកជនសង្ស័យ០៣នាក់ដែលឃាត់ខ្លួនមានឈ្មោះ សៀង ស្រាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីត ។ /ទី២ ឈ្មោះលី សៀង ភេទប្រុសអាយុ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលក្រុម៩ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវិដ ។ / និងទី៣ ឈ្មោះអ៊ុក មករា ភេទប្រុសអាយុ៣១ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្រុម៩ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសាធាតុញៀន) អវិជ្ជមានកូវីត ។

ចំណែកសម្ភារះបាត់បង់រួមមាន៖
១/ ម៉ូតូ០១គ្រឿងម៉ាកហុងដាស្គុបពីពណ៌ក្រហមសេរីឆ្នាំ២០១៨ផ្លាកលេខភ្នំពេញ1HW 5966 ។
២/ម៉ូតូ០១គ្រឿងម៉ាកហុងដាMSX ពណ៍សរ មិនចាំសា្លកលេខ ។ និងសំភារះដកហូតរួមមាន៖

ម៉ូតូ០១គ្រឿងម៉ាកស៊ុយសូគីនិចពណ៍សរ សា្លកលេខភ្នំពេញ1GY0879 របស់ជនសង្ស័យ ។ ដែកកែឆ្នៃសំប៉ែតចុងស្រួចចំនួន០១ ។
លោកវអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ចាក់ឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១វេលាម៉ោង១១និង០០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុសិ្តនគរបាលទួលសងែ្ក១ ករណីបាត់ម៉ូតូចំនួន០២គ្រឿង ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះរួចកំលាំងជំនាញខណ្ឧប៉ុសិ្តធើ្វការស្រាវជ្រាវឃាត់ជនសង្ស័យចំនួន០៣នាក់ខាងលើនៅថៃ្ងទី២៦ ខែវិចិ្ឆកាឆាំ្ន២០២១ វេលាម៉ោង១និង០០នាទីរំលងអធ្រាតនៅចំណុចក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។

បច្ចុប្បន្ននេះ កម្លាំងជំនាញ នៃអធិការដា្ឋននគរបាលខណ្ឌឬស្សីកែវ កំពុងបន្តស្រាវជ្រាវរកបក្ខពួក+ម៉ូតូជនរងគ្រោះនិងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner