គិតត្រឹមព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៩លាននាក់ ស្លាប់ជាង ២៨.៩ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៩៣០,៤១៥នាក់ហើយ ដែលកេីនឡេីងជិត៦ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៩,៧៣៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី ។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៤,៨១៥នាក់ (ស្លាប់ ១៤៣,៧៨២នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៨២៩,៦១៨នាក់ (ស្លាប់ ៤៧,៨៧៥នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦០៨,៩៧៩នាក់ (ស្លាប់ ៣០,១៩៥នាក់)
  • ថៃ ឆ្លងចំនួន ២,០៨៨,៣២៧នាក់ (ស្លាប់ ២០,៥៧៩នាក់)
  • វៀតណាម ឆ្លងចំនួន ១,១៦៨,២២៨នាក់ (ស្លាប់ ២៤,៤០៧នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២០,២១៣នាក់ (ស្លាប់ ១៩,០៥៨នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៥៨,៧៨៥នាក់ (ស្លាប់ ៦៨១នាក់)
  • កម្ពុជា ឆ្លងចំនួន ១២០,០០៩នាក់ (ស្លាប់ ២,៩១៨នាក់)
  • ទ្បាវ ឆ្លងចំនួន ៦៧,៣២២នាក់ (ស្លាប់ ១៤៣នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៤,៧៧១នាក់ (ស្លាប់ ៩៧នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner