នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ ប្រគល់ម៉ូតូ ០១គ្រឿងម៉ាកហុងដាស្កុបពីសេរីឆ្នាំ២០១៥ ជូនម្ចាស់វិញក្រោយចាប់បានជនសង្ស័យលួចម៉ូតូ ០១នាក់ នៅខណ្ឌ ៧មករា

ភ្នំពេញ៖នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រគល់ម៉ូតូ០១គ្រឿងម៉ាកហុងដាស្កុបពីពណ៌ស សេរីឆ្នាំ២០១៥ ជូនម្ចាស់ដើមវិញ ក្រោយពីកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបានសម្រេចនៅខណ្ឌ៧មករា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចខាងមុខផ្ទះលេខ១៥០អ៊ីអឺ០ ផ្លូវលេខ១៣៤ ភូមិ៧ សង្កាត់វាលវង់ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា ការបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុក ដារ៉ាន់ ហៅ លៀន ភេទ ប្រុស អាយុ ២៧ គ្មានមុខរបរពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញធ្វើឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងមុខមណ្ឌលសុខភាពចតុមុខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈជនសង្ស័យជិះម៉ូតូរបស់ជនរងគ្រោះដែលបានលួចទៅនោះនៅលើផ្លូវសាធារណៈ។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថា៖ ការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនវផងដែរ ក្រោយពីម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះសោម វិទូ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ប្រកបមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៥០អ៊ីអឺ០ ផ្លូវលេខ១៣៤ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានមកដាក់ពាក្យប្តឹងករណីបាត់ម៉ូតូរបស់ខ្លួនខណៈជនរងគ្រោះដាក់ម៉ូតូចោលខាងមុខផ្ទះជាប់សោរជាមួយនឹងម៉ូតូមិនបានដកចេញ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១BN-២៣៧៩ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងទៀតថា៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទីល្ងាច មានករណី អំពើលួចម៉ូតូនៅចំណុចខាងលើ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាធូដេ មានឈ្មោះ ធូដេ ភេទ ប្រុស អាយុប្រហែល៣០ ឆ្នាំ ជាអ្នក ឌុបឈ្មោះ អ៊ុក ដារ៉ាន់ ហៅ លៀន ចេញពីកន្លែងលេងយូគីម្តុំអតីតរង្គសាលចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុង គោលបំណងចេញធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋ តាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ។

នៅពេលជនសង្ស័យជិះម៉ូតូឌុបគ្នាមកដល់ចំណុចកើតហេតុកន្លែងផ្ទះជនរងគ្រោះក៏បានឃើញម៉ូតូរបស់ជនរងគ្រោះម៉ាកខាងលើ ទុកនៅខាងមុខផ្ទះដោយមិននបានដកសោរម៉ូតូចេញនោះទេ ជនសង្ស័យ ឃើញស្ងាត់ពុំមានមនុស្ស ក៏ឈ្មោះ ធូដេ បានឈប់ម៉ូតូនៅជិតនោះហើយ ប្រាប់ទៅឈ្មោះ អ៊ុក ដារ៉ាន់ ហៅ លៀន ចូលទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ បានសម្រេចរួចហើយពួកគេជិះម៉ូតូគេចខ្លួនបាត់អស់។ក្រោយពីអំពើលួចនោះហើយ កម្លាំងជំនាញការិយាល័យប្រហ្មទណ្ឌកម្រិតស្រាលបានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតនៅកំពុងគេចខ្លួន សមត្ថកិច្ចបាននឹងបន្តស្រាវជ្រាវដើម្បីស្វែងរកចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ថែមទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner