ពលរដ្ឋខ្មែរចំនួន២៩នាក់ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាអន្តរាគមន៍អោយវិលមកកម្ពុជាវិញ

នៅថ្ងៃទី២៥ ខែវិច្ឆិកា ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន២៩នាក់ (ស្រី១៤នាក់) ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។
ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវប្រទេសថៃបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។ដោយ/សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner