នៅទីបំផុត..!! យុវជនជើងខ្លាំងដែលជេរប្រមាថសមត្ថកិច្ចកាលពីម្សិលមិញ ត្រូវបានកម្លាំងជំនាញបញ្ចូនទៅតុលាការកាលពីម៉ោង៤រសៀលនេះហេីយ

  ភ្នំពេញ ៖  បើតាមការបញ្ជាក់ឲ្យដឹងពី ក្រុមការងារព័ត៌មាន  និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  នៅរសៀលថ្ងៃទី២៦  ខែវិច្ឆិកា  ឆ្នាំ ២០២១នេះ  យុវជនជាសន្តិសុខ បានប្រព្រឹត្ត ជេរ ប្រមាថ សមត្ថកិច្ច កាលពីម្សិលមុិញនោះ ត្រូវបានសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនខ្លួនទៅតុលាការហើយ ដើម្បីប្រគល់ជូនតំណាងអយ្យការបន្តនីតិវិធី ។ 
  សមត្ថកិច្ចបានបញ្ជាក់ថា, ជនបង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក  នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ  កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាកា រ  នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner