ឧបការីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា Daniel Kritenbrink ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ ចំនួន ៤ គឺប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង ប្រទេស ថៃ ហើយដំណើរទស្សនកិច្ចនេះ នឹងបញ្ចប់នៅថ្ងៃទី៤ ធ្នូ

អត្ថបទដោយ៖
AMS OneMinute

ដំណើរទស្សនកិច្ច នឹងមានការ ពិភាក្សា ពី បញ្ហា សំខាន់ ៗ ដែល កំពុង ប្រឈម នៅ ក្នុង តំបន់ និង ពិភពលោក រួមទាំង បញ្ជាក់ ពី ជំហរ របស់ អាមេរិក ក្នុង ការ ការពារ សណ្ដាប់ធ្នាប់ អន្តរជាតិ នៅ តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក វិបត្តិ អាកាសធាតុ បញ្ហា ប្រជាធិបតេយ្យ និង សិទ្ធិ មនុស្ស ពិសេសការ ដាក់ សម្ពាធ ទៅ លើ យោធា មីយ៉ាន់ម៉ា ដើម្បី សម្រួល ដល់ ការ ដឹក ជញ្ជូន ជំនួយ មនុស្ស ធម៌ ការ ស្ដារ ឡើង វិញ នូវ លទ្ធិ ប្រជាធិបតេយ្យ នៅ មីយ៉ាន់ម៉ា និងកិច្ច សហប្រតិបត្តិ ក្នុង ការ ស្ដារ សេដ្ឋកិច្ច ឡើង វិញ ក្រោយ ពី វិបត្តិ នៃ ជំងឺ កូវីដ១៩ ជាមួយ ប្រទេស អាស៊ាន ។

ប្រភព៖ U.S Department of State

ads banner