វ៉ារ្យ៉ង់អូមីក្រុន (omicron) បានលេចឡើងនៅក្នុងបណ្តាប្រទេសអ៉ឺរ៉ុបកាន់តែច្រើន ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីគេកំណត់អត្តសញ្ញាណវ៉ារ៉្យង់ប្រភេទនេះនៅអាហ្វ្រិកខាងត្បូង
អត្ថបទដោយ៖
AMS OneMinute
អង់គ្លេសបានរឹតបន្តឹងច្បាប់របស់ខ្លួនលើវិធានការណ៍ពាក់ម៉ាស់ និងការធ្វើតេស្តលើអ្នកដំណើរអន្តរជាតិ បន្ទាប់ពីបានរកឃើញករណីវ៉ារ៉្យង់អូមីក្រុនចំនួន ២ករណី។ វ៉ារ៉្យង់អូមីក្រុន ក៏ត្រូវបានរកឃើញនៅអាឡឺម៉ង់ អ៉ីតាលី បែលហ្ស៊ិក អ៉ីស្រាអែល និងហុងកុង។
អ្នកជំនាញជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាលអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា៖ “អាមេរិកមិនទាន់បានរកឃើញករណីវ៉ារ៉្យង់នេះនៅឡើយទេ ប៉ុន្តែប្រសិនកម្រិតនៃការចម្លងនៃវ៉ារ៉្យង់ថ្មីនេះ ខ្ពស់បែបនេះ មេរោគនេះអាចនឹងឆ្លងពាសពេញ ហើយពិបាកនឹងគ្រប់គ្រង។”
ប្រទេសនានាបានបង្កើនការប្រុងប្រយ័ត្ន ដោយមានទាំងការរឹតបន្តឹងគម្លាតសារធារណៈ ក៏ដូចជា វិធានបិទខ្ទប់មុនផងដែរ។ ប្រទេសជាច្រើន បានដាក់កំហិតការធ្វើដំណើរលើជើងហោះហើរពីអាហ្វ្រិកខាងត្បូង ខណៈពួកគេកំពុងវាយតម្លៃថាតើវ៉ារ្យ៉ង់អូមីក្រុន មានភាពកាចសាហាវជាងវ៉ារ៉្យង់ដែលតា ឬយ៉ាងណា។
ប្រភព៖ AP News