អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៦១លាន៧៦ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន២១ម៉ឺននាក់ និងជាសះស្បើយ២៣៦លាន៣៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦១លាន៧៦ម៉ឺន៩៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន២១ម៉ឺន៧ពាន់៨៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣៦លាន៣៨ម៉ឺន៤ពាន់៤១៥នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៩លាន៩ម៉ឺន៩ពាន់៥៩០នាក់ ស្លាប់ចំនួន៧៩ម៉ឺន៩ពាន់៤១៤នាក់ និងជាសះស្បើយចំនួន៣៨លាន៨៨ម៉ឺន៨១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៧ម៉ឺន៨ពាន់៧៤៩នាក់ ស្លាប់៤៦ម៉ឺន៨ពាន់៥៧៤នាក់ និងជាសះស្បើយ៣៣លាន៩៩ម៉ឺន៨ពាន់២៧៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៨ម៉ឺន៩០៦នាក់ ស្លាប់ចំនួន៦១ម៉ឺន៤ពាន់៣១៤នាក់ និងជាសះស្បើយ២១លាន២៩ម៉ឺន៣ពាន់៣១៤នាក់ ៕ ប្រភព៖ worldometers