កាទូតពាណិជ្ជកម្មវ៉ាក់សាំងសាកល្បង ត្រូវរអាក់រអួល ក្រោយពន្យារកិច្ចប្រជុំពាណិជ្ជកម្មពិភពលោក
កិច្ចប្រជុំពាណិជ្ជកម្មពិភពលោក ត្រូវបានពន្យារក្រោយមានការលេចឡើងនូវវ៉ារ៉្យង់អូមីក្រុនកាលពីចុងសប្ដាហ៍មុន ដោយនាយកថ្មីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO ) តស៊ូក្នុងការរៀបចំកិច្ចប្រជុំក្នុងការរៀបចំសេដ្ឋកិច្ចពិភពលោកឡើងវិញ។
វ៉ារ្យ៉ង់ថ្មីនេះ បានបង្ខំឱ្យអ្នកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ពន្យារពេលសន្និសីទធ្វើការសម្រេចចិត្តដ៏ធំរបស់អង្គការ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃ អង្គារ នៅទីក្រុងហ្សឺណែវ ក្នុងការបង្កើតកិច្ចព្រមព្រៀងវ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។
បើតាមសារព័ត៌មាន The Politico ការជាប់គាំងវ៉ាក់សាំង គ្រាន់តែជាឧទាហរណ៍មួយបង្ហាញអំពីលទ្ធភាពនៃវ៉ារ៉្យង់ក្នុងការដាក់ច្បាប់ពាណិជ្ជកម្មថ្មី និងកិច្ចព្រមព្រៀងក្នុងភាពមិនប្រាកដប្រជា។ រដ្ឋាភិបាល ដែលត្រូវទទួលរងនូវវិបត្តិកន្លងមកដោយសារវីរ៉ុស មិនទាន់ប្រាកដថាតើទីផ្សារបើកចំហវ៉ាក់សាំង អាចនៅមានប្រយោជន៍ដល់ប្រទេសខ្លួនទៀត ឬ យ៉ាងណា។ ដូចទំនាក់ទំនងដ៏តានតឹងរវាងតួអង្គសំខាន់ៗដូចជា សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងឥណ្ឌា ទៀតសោត ក៏កំពុងជួយជំរុញឱ្យមានវិបត្តិអត្ថិភាពនៅស្ថាប័នពាណិជ្ជកម្មពិភពលោកនេះផងដែរ។
ម៉្យាងវិញទៀត ការខកខានក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីប៉ាតង់វ៉ាក់សាំង ឬ ជម្លោះយូរអង្វែងផ្សេងទៀត បង្កឱ្យមានការសង្ស័យកាន់តែច្រើនអំពីគោលបំណងរបស់អង្គការ WTO នៃការប្ដេជ្ញាចិត្តក្នុងការជួយសម្របសម្រួលដល់កិច្ចព្រមព្រៀងទាំងក្នុងប្រទេសដទៃ និងនៅក្នុងតំបន់។ បន្ថែមពីនេះទៀត ក៏នៅមានការចោទជាសំណួរថា តើអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនីហ្សេរីយ៉ា ដែលទើបតែកាន់ដំណែងត្រឹមតែប្រាំបួនខែរូបនេះ អាចនឹងការដឹកនាំអង្គការចេញពីភាពច្របូកច្របល់រួច ឬ យ៉ាងណា។
ចាប់តាំងពីការឡើងកាន់តំណែងជាប្រធានអង្គការ WTO ក្នុងខែកុម្ភៈមកអ្នកស្រី Okonjo-Iweala បានប្រឹងប្រែងដោះស្រាយជម្លោះប៉ាតង់។ ភាពមិនចុះសម្រុងគ្នានេះ បានធ្វើឱ្យក្រុមប្រទេសកំពុងអភិវឌ្ឍន៍ជាង ១០០ ប្រទេសដឹកនាំ ដោយអាហ្វ្រិកខាងត្បូង និងឥណ្ឌា ដែលគាំទ្រឱ្យមានការផ្ដល់ប៉ាតង់ដល់ការផលិតវ៉ាក់សាំង ទាស់គំនិតជាមួយនឹងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងស្វីស ដែលអះអាងថា បញ្ហារាំងស្ទះផ្នែកភ័ស្តុភារនោះឯវិញទេ ទើបជាឧបសគ្គដ៏ធំបំផុតក្នុងការនាំចេញវ៉ាក់សាំងទាន់ពេល។
អតីតអគ្គនាយករង WTO លោក Alan Wolff បាននិយាយនៅខែនេះថា៖ «ដំណាក់កាលនេះ គែជាការសម្រេច ដល់ជាអនាគតនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ថាតើវានឹងបង្កើនសេវាកម្មរបស់ខ្លួនដល់សេដ្ឋកិច្ចពិភពលោកដែរឬយ៉ាងណា។ ប្រសិនបើពួកគេមិនមានកិច្ចព្រមព្រៀងទេ វាអាចនឹងបង្កើនតែបញ្ហាបន្ថែមទៀតទៅវិញទេ»។
ទោះយ៉ាងណាមិញ ក៏នៅមានបុគ្គលខ្លះយល់ថា អ្នកស្រី Okonjo-Iweala ស័ក្តិសមក្នុងការដឹកនាំអង្គការនេះ ចំពេលមានជំងឺរាតត្បាត ដោយអ្នកស្រី ជាមន្ត្រីទី ២ នៅធនាគារពិភពលោក និងមានសញ្ញាបត្របណ្ឌិតក្នុងការអភិវឌ្ឍន៍តំបន់ និងសេដ្ឋកិច្ចពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត។
លោក James Love នាយកអង្គការ Knowledge Ecology International ដែលជាក្រុមគាំទ្រឱ្យមានការបន្ធូរបន្ថយការការពារប៉ាតង់ បាននិយាយថា៖ «អ្នកស្រិ Okonjo-Iweala ចូលមកក្នុងអង្គការ ដោយបង្ហាញពីអាកប្បកិរិយា CEO នៃអង្គការ WTO បើទោះជាអ្នកស្រី មានភាពភ្ញាក់ផ្អើលលើកិច្ចការមួយចំនួនយ៉ាងណាក្ដី ខ្ញុំជឿជាក់ថា អ្នកស្រីអាចនឹងដឹកនាំវាបាន»។
បើទោះបីជា កិច្ចចរចារស្ដីពីប៉ាតង់ត្រូវបានបរាជ័យក៏ដោយ ក៏អ្នកស្រីមិនបានបោះបង់កិច្ចខិតខំប្រឹងប្រែងអ្នកស្រីចោលឡើយ ដោយក្នុងនោះ អ្នកស្រីបានឆ្លុះបញ្ចាំងនៅក្នុងសំណើ វិធីសាស្ត្រទី ៣ របស់អ្នកស្រីក្នុងការព្យាយាមយ៉ាងខ្លាំង ដើម្បីអំពាវនាវឱ្យមានការផ្ទេរបច្ចេកវិទ្យា អាជ្ញាប័ណ្ណស្ម័គ្រចិត្ត សម្រាប់ភាពជាដៃគូនានា។ នេះបើតាមឱ្យដឹងពី លោក Thomas Cueni អគ្គនាយក សហព័ន្ធអន្តរជាតិនៃក្រុមហ៊ុនផលិត និងសមាគមឱសថ។
លោក Cueni បាននិយាយថា អ្នកស្រី Okonjo-Iweala សមនឹងទទួលបានកិត្តិយសសម្រាប់ការរីកចម្រើនមួយចំនួននៅក្នុងតំបន់នេះ។ ក្នុងនោះគេក៏ឃើញមាន កិច្ចព្រមព្រៀងជាច្រើន ត្រូវបានប្រកាស ដោយក្រុមហ៊ុនឱសថធំៗ ដើម្បីបង្កើនសមត្ថភាពផលិតវ៉ាក់សាំង រួមទាំងផែនការសាងសង់រោងចក្រ mRNA នៅសេណេហ្គាល់ និងរវ៉ាន់ដាផងដែរ។
លោក Love បាននិយាយថា៖ «ប្រធានអង្គការ WTO ក៏បានជួយជំរុញកិច្ចព្រមព្រៀងថ្មីៗពីររវាងអ្នកផលិតឱសថ និងក្រុមប៉ាតង់ឱសថ ដើម្បីចែករំលែកអាជ្ញាប័ណ្ណសម្រាប់ថ្នាំប្រឆាំងមេរោគកូរ៉ូណា» ដែលនេះគឺជំហានមួយដ៏ត្រឹមត្រូវក្នុងការដោះស្រាយវិបត្តិជំងឺរាតត្បាតនៅលើពិភពលោក។
លោក Joe Damond អនុប្រធានប្រតិបត្តិសម្រាប់កិច្ចការអន្តរជាតិនៃអង្គការច្នៃប្រឌិតជីវបច្ចេកវិទ្យា បាននិយាយថា៖ «យើងរំពឹងថានឹងមានវ៉ាក់សាំងចំនួន ១២ ពាន់លានផលិតនៅចុងឆ្នាំនេះ ហើយ ១៦ ពាន់លានផ្សេងទៀត ផលិតនៅឆមាសទីមួយនៃឆ្នាំ ២០២២ រួមមានក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និងក្រុមហ៊ុនឱសថដទៃទៀត។ នោះជាអ្វីដែល កំពុងមាននៅលើបណ្ដាញបច្ចុប្បន្ន។ ដូច្នេះ ការលើកលែងប៉ាតង់ណាមួយ ដែលធ្វើឡើងមិនទាន់ពេល អាចនឹងមិនគ្រាន់គ្រាន់សម្រាប់បំពេញចំនួនយើងរំពឹងទុកទេ»។
ប្រភព៖ Politico