ក្រុងព្រះសីហនុបង្កើតប៉មសម្រាប់ ជួយសង្គ្រោះអ្នកទេសចរពេលជួបគ្រោះថ្នាក់ពេលលេងទឹកសមុទ្រ

រាជធានីភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថាខេត្តព្រះសីហនុបានសម្រេចឲ្យធ្វើប៉ម ឬកន្លែងយាមដើម្បីដាក់ឆ្មាំមើលអ្នកទេសចរលេងទឹកពិសេសនៅពេលមានមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ នាសាលាខេត្តព្រះសីហនុឯកឧត្តម គួចចំរើនអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា ឯកឧត្តមបានបង្កើតប៉មនិងដាក់ឆ្មាំឃ្លាំមើលដល់អ្នកទេសចរចុះលេងទឹកសមុទ្រ។ក្រៅពីនេះឯកឧត្តមក៏នឹងដាក់សំណាញ់រនាំងនិងពោងដើម្បីការពារនៅតំបន់មាត់សមុទ្រដែលជាកន្លែងអ្នកទេចរលេងទឹកសម្រាប់ការពារពួកគេផងដែរ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ក្នុងរឿងនេះថាក្រៅពីបង្កើតប៉មការពារសុវត្តិភាពជូនភ្ញៀវទេសចរនេះហើយ ឯកឧត្តមក៏កំពុងជំរុញឱ្យដាក់ឆ្មាំការពារដល់អ្នកទេសចរផងដែរ។ការធ្វើប៉មនេះអាចជួយសង្រ្គោះដល់ភ្ញៀវទេសចរបើកាលណាមានឧប្បត្តិហេតុណាមួយកើតឡើង។ទោះបីយ៉ាងណា បើយើងមានប៉មហើយ តែបើគ្មានមនុស្សមានសមត្ថភាពក្នុងការជួយសង្គ្រោះ នៅពេលដែលអ្នកទេសចរជួបគ្រោះថ្នាក់ដោយសារការលេងទឹកក៏ពុំអាចដំណើរការបានដែរ។ប៉មនេះដែរគេនឹងដាក់គម្លាតប្រមាណ៥០០ទៅ៦០០មួយកន្លែងទៅតាមស្ថានភាពជាក់ស្តែង ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដោយបញ្ជាក់ថានាពេលកន្លងមកឯកឧត្តមបានបញ្ជូនមន្ត្រីទៅធ្វើការរៀនសូត្រពីវិធីជួយសង្គ្រោះអ្នកទេសចរពេលជួបបញ្ហាចំនួន៦នាក់រួចហើយ។ ឯកឧត្តម គួចចំរើនអភិបាលខេត្តព្រះសីហនុបានថ្លែងបន្ថែម”ថាឆ្មាំដែលដាក់យាម ត្រូវតែមានការយល់ដឹងពីវិធីសាស្រ្តនៃការ ជួយសង្គ្រោះដល់អ្នកទេសចរដែលជួបគ្រោះថ្នាក់ដោយការលង់ទឹកមិនមែនអាចចេះតែផ្លុំកញ្ចែតែមួយមុខបាននោះទេ។សម្រាប់ការប្រើសំណាញ់និងពោងក៏អាចការពារដល់ភ្ញៀវទេសចរនៅពេលមានឧប្បតិ្តហេតុកើតឡើងដូចគ្នា។

ឯកឧត្តមគួចចំរើនបានលើកឡើងដែរថាប៉មនឹងដាក់តាមការជាក់ស្តែង ហើយឯកឧត្តមនឹងធ្វើការខិតខំបញ្ជូនម ន្ត្រីទៅរៀនផ្នែកសង្គ្រោះករណីលង់ទឹកឲ្យបានជាង ២០ នាក់បន្ថែមទៀត ពីព្រោះថា ប៉មមិនអាចឱ្យមនុស្សអង្គុយតែម្នាក់ឯងនៅក្នុងមួយថ្ងៃបាន នោះទេគឺត្រូវតែមានការប្ដូរវេនគ្នាយាមទើបអាចមានប្រសិទ្ធភាពក្នុងកិច្ចការពារដល់ភ្ញៀវទេសចរចូលកម្សាន្តហើយងូតទឹកសមុទ្រលេង៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner