អ្នកឧកញ៉ា ចេន ហ្សុី បរិច្ចាគទឹកប្រាក់ចំនួន ២លានដុល្លារ អាមេរិកបន្ថែមទៀត ដើម្បីចូលរួមដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសឡាវ

អត្ថបទដោយ៖
ធី ដា

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនលឿនបំផុតរបស់កម្ពុជា បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយដល់រដ្ឋាភិបាលឡាវ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ កាលពីដើមខែកញ្ញាកន្លងមកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិក ម្តងរួចមកហើយ។ អំណោយទាំងពីរលើកត្រូវបានធ្វើឡើងដោយឆ្លើយតបទៅតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាកូវីដ-១៩ រវាងប្រទេសជិតខាងទាំងពីរ។

ការបរិច្ចាគនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញដោយលោក ហ្គុយ ឆាយ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាតំណាងជំនួសមុខអោយអ្នកឧកញ៉ា ចេន ហ្ស៊ី។ អំណោយ ទាំង ពីរលើកមាន ទឹក ប្រាក់ សរុបចំនួន ៣ លាន ដុល្លារ អាមេរិក មាន គោល បំណង ជួយ ប្រជាជន ឡាវក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ រាតត្បាតនេះ។

សូមបញ្ចាក់ថា ៖ ប្រទេសកម្ពុជាជាប្រទេសដែលមានអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ច្រើនជាងគេនៅលើពិភពលោក អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មនៅក្នុងតំបន់មេគង្គ ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃធុរកិច្ចកម្ពុជាក្នុងការជួយដល់ប្រទេសជិតខាងក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកលនេះ។ ក្នុងនាមជាសហគ្រាសឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏មានគោលបំណងចូលរួមចំណែកក្នុងតួនាទីនៃភាពជាអ្នកដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជាអំពីកិច្ចការក្នុងតំបន់ ខណៈដែលនេះជាពេលវេលាដ៏លំបាកមួយសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល។

ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនពហុវិស័យឈានមុខគេដែលមានក្រុមហ៊ុនជាបុត្រស័ម្ពន្ធដូចជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប; ធនាគារព្រីនស៍; ក្រុមហ៊ុនព្រីនស៍អចលនទ្រព្យហ័នយូ; ក្រុមហ៊ុន Belt Road Capital Management ; ក្រុមហ៊ុន Awesome Global និងក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានឈានមុខគេសម្រាប់សកម្មភាពទំនួលខុសត្រូវសង្គម(CSR) នៅឆ្នាំនេះ។ ជាមួយកិច្ចការទំនួលខុសត្រូវសង្គមនេះហើយ ទើបក្រុមហ៊ុន ចាប់ផ្តើមកម្មវិធីអាហារូបករណ៍ធំជាងគេបំផុតនៅប្រទេសកម្ពុជាគឺ «អាហា រូបករណ៍ ចេន ហ្ស៊ី» ។ លើសពីនោះទៅទៀត ក្រុមហ៊ុនព្រីសន៍ ហូលឌីង គ្រុប បានទទួលពាន រង្វាន់អន្តរ ជាតិចំនួនប្រាំបី និងនៅតែរក្សាបាននូវប្រតិបត្តិការអាជីវកម្ម បើទោះបីជាមានឧបសគ្គខ្លះៗក៏ដោយ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner