OPEC+ ចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដើម្បពិភាក្សាគ្នាលើផែនការបង្កើនទិន្នផលប្រេង

ឌូបៃ ​ក្រុមប្រទេសជាសមាជិករបស់អង្គការ OPEC និងប្រទេសជាដៃគូដូចជាប្រទេសរុស្ស៊ី ហៅថា OPEC+ បានចាប់ផ្តើមជួបប្រជុំគ្នារយៈពេលពីរថ្ងៃ នៅក្នុងថ្ងៃពុធនេះ ដើម្បីពិចាណារថាតើត្រូវអនុវត្តផែនការបង្កើនទិន្នផលប្រេងដដែលឬយ៉ាងណា។

បើតាមក្រុមហ៊ុន Vitol Group ក្រុមប្រទេសផលិតប្រេងមកពីអង្គការ OPEC និងប្រទេសសម្ព័ន្ធមិត្ត នឹងទំនងជារក្សាគោលជំហរដោយភាពប្រយ័ត្នប្រយែង នៅពេលសម្រេចចិត្តនៅសប្តាហ៍នេះថាតើត្រូវរក្សាផែនការបង្កើនទិន្នផលប្រេងនៅដដែលឬអត់ បន្ទាប់ពីការកើតមានវីរុសកូរ៉ូណាប្រភេទថ្មី ដែលបង្កឱ្យប្រេងធ្លាក់ថ្លៃ។ ទោះជាយ៉ាងណា ក្រុមប្រទេសទាំងនេះកំពុងបញ្ជូនប្រេងឆៅយឺតៗចូលក្នុងទីផ្សារពិភពលោក បន្ទាប់ពីកាត់បន្ថយការផលិតកាលពីឆ្នាំមុន ដោយសារការរាតត្បាតកូវីដ១៩។

សូមបញ្ជាក់ថា ប្រេងឆៅប្រភេទ WTI របស់អាមេរិកបានធ្លាក់ថ្លៃជាង ១០ភាគរយនៅថ្ងៃសុក្រសប្តាហ៍មុន ដែលជាការធ្លាក់ចុះនៅក្រោម ៧០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងគិតចាប់ពីខែកញ្ញាមក ខណៈដែលប្រភេទឆៅប្រភេទ Brent របស់អង់គ្លេសបានធ្លាក់ចុះខ្លាំងដោយសារព័ត៌មានអំពីមេរោគបំប្លែងថ្មី អូមីក្រុង ប៉ះពាល់ដល់អារម្មណ៍វិនិយោគិន។ ក្រុមប្រទេសផលិតប្រេង OPEC+ បានសម្តែងក្តីបារម្ភរួចហើយជុំវិញការផ្គត់ផ្គង់លើស បន្ទាប់ពីអាមេរិក និងប្រទេសផ្សេងទៀតប្រកាសផែនការបញ្ចេញប្រេងពីស្តុកយុទ្ធសាស្រ្តរបស់ខ្លួន៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner