“កម្ពុជាជាមិត្តដ៏ស្មោះត្រង់របស់ជប៉ុន” សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida តាមប្រព័ន្ធវីដេអូថ្ងៃទី១ ធ្នូ

អត្ថបទដោយ៖
AMS OneMinute

កម្ពុជាអរគុណជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោបានរំលឹកពីការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២។ ថ្នាក់ដឹកនាំទាំងពីរចង់ឃើញពិធីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅឆ្នាំ២០២២ ដែលជាខួប ៣០ឆ្នាំនៃការបញ្ជូនកងទ័ពរក្សាសន្តិភាពលើកដំបូងរបស់ជប៉ុនទៅបរទេស។

សម្តេចតេជោស្នើជប៉ុន ផ្តល់ការហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជា និងជំរុញអ្នកវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។

សម្តេចតេជោ ក៏បានស្នើឱ្យមានជើងហោះហើរ ANA បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថានាយករដ្ឋមន្ត្រីជប៉ុននឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងឆ្លៀតអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ads banner