សម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចក្នុងក្រុងព្រះសីហនុ (Video Inside)

សម្តេចតេជោហ៊ុនសែន កំពុងស្ថិតក្នុងក្រុងព្រះសីហនុដើម្បីអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាក់ សម្ពោធផ្លូវ៣៧ខ្សែជាផ្លូវការ។ ពីធីសម្ពោធផ្លូវទាំង៣៧ខ្សែក្នុងក្រុងព្រះសីហនុ នឹងគ្រោងធ្វើនៅថ្ងៃទី២ធ្នូស្អែក នេះ។ ក្នុងប្រសាសន៍នាពេលធ្វើទស្សនកិច្ចតាមផ្លូវដែលគ្រោងនឹងសម្ពោធថ្ងៃស្អែក សម្តេចនាយករដ្ឋមន្ត្រី​បាន ថ្លែងប្រាប់អ្នកសារព័ត៌មានជុំវិញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ។

ហេដ្ឋារចនាសម្ពន្ធ័ផ្លូវក្រុងចំនួន៣៧ខ្សែ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋាន កាលពី ថ្ងៃ១៦វិច្ឆិកាឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យឆ្នាំ ២០៣០ ក្នុងគោលបំណងធ្វើឲ្យខេត្តព្រះសីហនុ នឹងក្លាយ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការ អភិវឌ្ឍន៍ទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ច ពិសេសពហុបំណង , មជ្ឈមណ្ឌលកំណើនជាតិ, មជ្ឈ មណ្ឌលភស្ដុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហ កម្មបច្ចេកវិទ្យាទំនើប។

ខេត្តព្រះសីហនុ ដែលគេបានដាក់ឈ្មោះថាខេត្តនៃតារារះ ទិស នីរតី គឺជាខេត្តដែល សំណង់អគារខ្ពស់ៗ កម្ពស់ ពី៥ ជាន់ឡើងទៅលើ មានចំនួនជាង៥០០សំណង់ និងមន្ត្រីរាជរដ្ឋាភិបាលបាន ប្តេជ្ញាប្រែក្លាយក្រុងព្រះសីហនុ នេះឲ្យក្លាយជាក្រុងទំនើបមួយរបស់កម្ពុជា ដែលនឹងអាច ក្លាយជាក្រុងហុងកុងឬប្រ ទេសសឹង្ហបុរីទី២របស់ អាស៊ាន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner