ហោរាសាស្រ្តអាជីពប្រចាំថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការដើម្បីកែប្រែស្ថានភាពការរស់នៅរបស់អ្នកឲ្យកាន់តែល្អប្រសើរ។ កិច្ចការងារ នានារបស់លោកអ្នកនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង ដូច្នេះសូមកុំមានការព្រួយបារម្ភឡើយ។ ប៉ុន្តែសូមកុំបណ្តោយពេលវេលា ត្រូវប្រើប្រាស់ថ្ងៃនេះទាញប្រយោជន៍។ ការបណ្តាក់ទុន គឺអាចសម្រេចទៅបាន ប៉ុន្តែត្រូវពឹងផ្អែកចំពោះគម្រោងផែនការជានិច្ច។ ក្នុងនោះដែរ សូមលោកអ្នកប្រើប្រាស់ទំនាក់ទំនងជាគោលក្នុងការបង្កើនប្រសិទ្ធភាពការងារ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ពេលនេះជាពេលដែលមានអំណោយផលសម្រាប់ការប្រជុំពិភាក្សា។ លោកអ្នកក៏អាចចាប់ផ្តើមបំពេញការងារតាមបំណងប្រាថ្នាផងដែរ។ ក្នុងនោះ លោកអ្នកប្រហែលជាមានបំណងប្រាថ្នាចង់ដោះស្រាយរឿងរ៉ាវទាំងអស់ ប៉ុន្តែសូមកុំបង្ខំខ្លួនឯង។ អ្នកគួរអនុវត្តការងារតាមវិចារណញាណរបស់អ្នក ព្រមទាំងពឹងផ្អែកទៅលើស្ថានការណ៍ជាក់ស្តែង។ សកម្មភាពសន្សឹមៗអាចនឹងបញ្ជៀសបញ្ហាបានច្រើន។ ក្រៅពីនេះសូមព្យាយាមបន្ថែម ពីព្រោះលោកអ្នកមានលទ្ធភាពកែប្រែស្ថានការណ៍បានល្អក្នុងពេលនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញបន្តិចក្នុងពេលនេះ ពីព្រោះគូប្រជែងមានច្រើន។ ក្នុងនោះ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់មនុស្សនៅជុំវិញខ្លួន ហើយយកល្អគួរអនុគ្រោះឲ្យបានច្រើនបំផុត។ ដោយឡែក លោកអ្នកអាចនឹងទទួលបានការងារច្រើន ដូច្នេះសូមបែងចែកពេលវេលា តែមិនគួរបដិសេធលឿនពេកនោះទេ។ ផ្ទុយទៅវិញ លោកអ្នកនៅតែមានលទ្ធភាពកែប្រែស្ថានការណ៍ប្រសិនបើអ្នកមិនរឹងទន្ទឹងពេកទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ អ្នកប្រហែលជាមិនគួរដេញតាមការងារឲ្យហួសហេតុពេកនោះទេ គឺគ្រាន់តែយល់ដឹងអំពីស្ថានការណ៍ទាំងអស់ និងទទួលខុសត្រូវចំពោះការងាររបស់អ្នកគឺគ្រប់គ្រាន់ហើយក្នុងពេលនេះ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ​បោះទុន ឬបង្កើតការងារថ្មីគឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ។ ប៉ុន្តែសូមលោកអ្នកព្យាយាមស្វែងយល់ស្ថានការណ៍មុនពេលសម្រេចចិត្ត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកអាចនឹងជួបភាពរឹងស្ទះច្រើន ពិសេសទាក់ទងនឹងទំហំការងារ ក៏ដូចជាការងារដែលនៅសេសសល់។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ។ ប្រហែលជាដល់ពេលហើយដែលលោកអ្នកគិតគូរពីការផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាការសិក្សាបន្ថែម។ លើសពីនេះ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ដូច្នេះសូមជៀសវាងការឈ្លោះប្រកែកគ្នា ត្រូវប្រយ័ត្នរឿងតូចទៅជាធំ។ យកល្អគួររស់នៅដោយភាពស្ងប់ស្ងាត់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានសំណាងធំ ដែលនាំយកពីមនុស្សពីឆ្ងាយ។ ចំណែកមុខរបរការងារនានាមានដំណើរការល្អណាស់ ឯផលចំណេញក៏ទទួលបានច្រើនលើសពីការរំពឹងទុក។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពធ្វើការពិភាក្សា ឬចរចាជាមួយមនុស្សគ្រប់គ្នា ដូច្នេះសូមកុំភ័យខ្លាចក្នុងការសំដែង ឬបង្ហាញការងាររបស់អ្នក។ ក្នុងវេលានេះ​ អ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាងដោយមិនប្រកាន់ពេលវេលានោះទេ ដូច្នេះមិនគួរប្រញាប់ប្រញាលពេកទេ។ ទន្ទឹមនឹងនេះ ប្រសិនបើធ្វើការជាក្រុម កាន់តែល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការងារនានា ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរ។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារ ឬធ្វើអ្វីថ្មីៗថ្ងៃនេះគឺអាចធ្វើទៅបានដោយមិនមានអ្វីមករឹងស្ទះនោះទេ។ លើសពីនេះ អ្នកមិនចាំបាច់ត្រាំត្រែងនឹងការងារដែលមិនពេញចិត្តនោះទេ ការផ្លាស់ប្តូរក្នុងពេលនេះនឹងផ្តល់ឪកាសបន្ថែមដល់អ្នក។ ដោយឡែក ​លោកអ្នកទទួលបានអំណោយផលក្នុងបង្ហាញអារម្មណ៍ពិតប្រាកដ បើទោះបីជាក្នុងស្ថានភាពតានតឹងក្តី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏រីករាយណាស់ ពីព្រោះរាល់ការងារដែលដាក់ចេញនឹងទទួលបានផលជាទីគាប់ចិត្ត។ ប្រាក់កម្រៃចំណេញសម្រាប់អាជីវកម្មថ្ងៃនេះពេញបរិបូណ៌ ដូច្នេះលោកអ្នកអាចបើកអាជីវកម្ម ឬបណ្តាក់ទុនរកស៊ីនឹងទទួលបានផលយ៉ាងគាប់ចិត្ត។ អ្វីដែលគួរយកចិត្តទុកដាក់បន្ថែម គឺប្រយ័ត្នការភ្លេចភ្លាំង ដែលបណ្តាលឲ្យមានបញ្ហាខ្លះៗចំពោះដំណើរការការងារ។ នៅពេលល្ងាចនេះ លោកអ្នកដែលប្រកបការងាររដ្ឋ និងឯកជនអាចទទួលបានដំណឹងដែលខ្លួនកំពុងរងចាំ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងមានការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅច្រើន។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត ដូច្នេះសូមកុំបោះបង់គំនិតច្នៃប្រឌិតថ្មី ដែលស្របទៅតាមបទពិសោធន៍ ព្រមទាំងចំណូចចិត្តរបស់អ្នក។ ក្រៅពីនេះ​ លោកអ្នកអាចមានលទ្ធភាពកំណត់ចំណុចខ្សោយនៅក្នុងការការងារបានភ្លាម។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗអាចជួបបញ្ហាដែលមិនរំពឹងទុកសោះឡើយ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅបាននោះទេ ដូច្នេះសូមរងចាំពេលវេលាល្អបន្តិចទៀតសិន។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងចូលទៅពាក់ព័ទ្ធនឹងរឿងមនុស្សក្នុងក្រុមការងារ ពិសេសលើករណីពាក់ព័ទ្ធនឹងផលប្រយោជន៍។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ ប៉ុន្តែត្រូវធ្វើការដោយសកម្មភាពអង់អាច និងម៉ឹងម៉ាត់គ្រប់កាលទេស។ ចំពោះអ្នកធ្វើអាជីវកម្ម លោកអ្នកនឹងក្លាយជាម្ចាស់នៃភោគទ្រព្យជាច្រើន ពីព្រោះសមត្ថភាព និងភាពសម្តីរបស់អ្នកទទួលបានការទុកចិត្តខ្លាំងណាស់។ លោកអ្នកអាចធ្វើអ្វីៗបានដោយគ្មានការជំទាស់ ឬវែកញែកពីសំណាក់មនុស្សក្នុងក្រុមការងារនោះទេ។ ប្រសិនបើអ្នកចង់ឲ្យអ្វីៗកាន់តែទទួលផលកាន់តែប្រសើរ ​សូមយកចិត្តទុកដាក់ឪកាសដែលមាននៅទិសបូព៌។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការរដ្ឋឯកជននានាមានដំណើរការទៅដោយល្អប្រសើរណាស់។ ប៉ុន្តែមិនគួរខិតខំប្រឹងប្រែងហួសកំលាំងពេកទេ អ្នកត្រូវរក្សាសុខភាពរាងកាយ និងអារម្មណ៍ផងដែរ។ ភាពរីកចម្រើនថ្ងៃនេះពឹងផ្អែកលើវិធីសាស្រ្តក្នុងការអនុវត្តការងារ ប៉ុន្តែរាសីថ្ងៃនេះហាមមិនឲ្យមានការរំពឹងខ្លាំងឲ្យហួសពេកទេ ពីព្រោះផលលំបាក និងភាពរាំងស្ទះនៅមានភាពវិជ្ជមាននៅឡើយ។ ក្នុងនោះដែរ សូមយកចិត្តទុកដាក់កែលម្អ ឬរឹតបណ្តឹងចំណងមិត្តភាពជាមួយមនុស្សក្នុងរង្វង់ការងារជាថ្មី។ 

ចំណាំៈ

ឆ្នាំទាំង៤ ជូត ម្សាញ់ មមែ ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចការងារទាំងឡាយដែលបានគ្រោងទុក។ ឪកាសថ្មី និងលាភសំណាងនឹងហុចផលក្នុងពេលនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner